CamNews

តារា 

មនុស្សស្រីម្នាក់ដែល Ken phupoom មិនដែលចាប់អារម្មណ៍សោះ ពេលនេះបែរជាត្រូវ....

ថៃ ៖ Ken Phupoom និង Esther Supreeleela​ បានចាប់ផ្តើមទាក់ទងគ្នាពាក់កណ្តាលឆ្នាំ ២០១៦ ហើយគិតត្រឹមពេលនេះគឺមានរយៈពេល ១ ឆ្នាំកន្លះហើយ ។ 

ថ្មីៗនេះ លោក Ken Phupoom បានបង្ហោះរូបថតជាមួយនិង Esther Supreeleela កាលពីឆ្នាំ មុនជាមួយនិងចំណងដ៏ផ្អែមល្អែមថា "ក្មេងស្រីម្នាក់ ដែលកំពុងតែស្ថិតក្នុងដៃរបស់ខ្ញុំ កាលពី ៥ ឆ្នាំមុន ហើយក៏ជាមនុស្សស្រីម្នាក់ដែលខ្ញុំមិនធ្លាប់ចាប់អារម្មណ៍ទាល់តែសោះ" ។ 

តួប្រុសក្នុងរឿង "រាជនីស្តេចនាគ" បន្តទៀតថា "ខ្ញុំមិនបាននិយាយជាមួយនាងច្រើនទេក្នុងពេលនោះ គឺពេលដែលយើងធ្វើការជាមួយគ្នា ហើយប្រសិនបើខ្ញុំដឹងថា នាងគឺជាមនុស្សដែលខ្ញុំខំស្វែងរកជាយូរណាស់មកហើយ ខ្ញុំនឹងមិនចាកចេញពីនាងទេ ។ ខ្ញុំនេះពិតជាអាឡិកអាឡក់មែនទែន" ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Ken phupoom Esther Supreeleela