CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ អ្នកធ្លាប់ ធ្វើធ្មេញ ច្រើនពាន់នាក់ អាចនឹងឆ្លងរោគអេដស៍ ឬ ថ្លើម ដោយមិនដឹងខ្លួន ព្រោះ ....

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីដកស្រង់ សេចក្តីរាយការណ៍ ពីអាជ្ញាធរសុខាភិបាលក្នុងស្រុកអូស្រ្តាលី ព្រឹកថ្ងៃព្រហស្បត្តិ៍នេះទំព័រសារព័ត៌មានប៊ីប៊ីស៊ី បានចេញសម្រង់អត្ថបទផ្សាយជាផ្លូវការអោយដឹងថា​ ពលរដ្ឋអូស្រ្តាលី រាប់ពាន់នាក់ ដែលធ្លាប់ទៅធ្វើធ្មេញ ឬពិនិត្យធ្មេញ នៅ ទី ក្រុងស៊ីដនី នោះ ប្រឈម នឹងការឆ្លងមេរោគអេដសន៍ និង រោគ រលាកថ្លើម ។


អ្នកនាំពាក្យអោយ មន្រ្តីរដ្ឋាភិបាល មកពីរដ្ឋ New South Wales ប្រទេសអូស្រា្តលីអោយដឹងថាហោច ណាស់ អ្នកជម្ងឺប្រមាណ ១១,០០០ នាក់ ប្រឈមនឹងហានិភ័យឆ្លងរោគខាងលើទាប  (រោគអេដសន៍ និង រោគ រលាកថ្លើម) ពីស្ថាប័នគ្លីនីកធ្មេញពីរកន្លែង ក្រោយពី និតិវិធីវះកាត់ និង សម្អាត ក៏ដូចជា ធ្វើ ធ្មេញនោះ នៅមានកម្រិត ពីរដ្ឋ New South Wales ។   ដោយ​ឡែកតែ ពលរដ្ឋអូស្រ្តាលី ដែលរស់នៅ​ក្នុងទី ក្រុង ស៊ីដនី ឯណោះ វិញទេ  ដែល   ប្រឈមនឹងហានិភ័យឆ្លងរោគខាងលើ កម្រិតមួយខ្ពស់ ពី ស្ថាប័ន  គ្លីនីកធ្មេញ ៤ កន្លែង ផ្សេងៗពីគ្នា ដោយសារតែកង្វះខាត នូវភាពស្អាត តាមបទដ្ឋានស្តង់ដា ។

អាជ្ញាធរ អូស្រ្តាលី បញ្ជាក់ច្បាស់ៗអោយដឹងថា បច្ចុប្បន្នភាព មន្រ្តីពាក់ព័ន្ធរបស់ខ្លួនក៏កំពុងតែធ្វើការ ទាក់ទងជាមួយនឹងក្រុមអ្នកជម្ងឹ ដែលធ្លាប់ទៅធ្វើធ្មេញ ។ គួររំឮកថា    មេរោគអេដស៍ (HIV) ក៏ដូចជា រោគរលាកថ្លើម គឺជា មេរោគដែលមានការចម្លងលឿនបំផុត តាមរយៈ ឈាម ។


របាយការណ៍ បញ្ជាក់អោយដឹងថា គ្លីនីកធ្មេញ ២ កន្លែង ក្នុងចំណោម គ្លីនីកធ្មេញច្រើនកន្លែង ដែល មានបញ្ហាប្រឈមនឹងរឿង អាស្រូវ ខាង លើនេះ រួមមានដូចជា គ្លីនីកមួយកន្លែង ដែលមានឈ្មោះថា  Gentle  Dental clinics មានទីតាំងស្ថិត នៅភាគខាង  ត្បូងឆៀង  ខាង លិច ទីក្រុង ស៊ីដនី និង គ្លីនីក ធ្មេញមួយកន្លែង​ទៀត​ដែលបើកដំណើរការ អាជីវកម្ម របស់ខ្លួន ដោយ វេជ្ជបណ្ឌិត Dr Robert Stark - enburg មានទីតាំង Surry Hills and Bondi Junction ។

សារព័ត៌មានក្នុងស្រុក បញ្ជាក់អោយដឹងថា ស្ថិតនៅក្នុងវ័យ ៧៥ ឆ្នាំ វេជ្ជបណ្ឌិត លោក Starkenburg ដែលត្រូវបានបញ្ចប់ការងារ  របស់លោក  ដោយក្រុមប្រឹក្សា ទណ្ឌពេទ្យ   អូស្រា្តលី នៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៤ នោះ លោកសារភាពអោយដឹងថា អនាម័យភាព អំឡុងនិតិវិធី ពិនិត្យនិងធ្វើធ្មេញនោះ គឺនៅ មានភាពចន្លោះប្រហោងដោយពេល ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Singapore Indonesia Australia HIV Dental Dentist