CamNews

ព័ត៌មានអន្តរជាតិ 

មុននេះ ផ្ទុះគ្រាប់បែកច្រើនគ្រាប់ កក្រើកក្រុង​ ជាការវាយប្រហារ ភារវកម្ម សម្លាប់មនុស្ស អស់ ៤ នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មាន ករណី​​  បំផ្ទុះគ្រាប់បែកច្រើនគ្រាប់ និងការវាយប្រហារ​បាញ់ប្រហារដូចគ្នាដែរ នៅកណ្តាលក្រុង Jakarta ប្រទេស   ឥណ្ឌូនេស៊ី ។ ប្រភព បន្តឲ្យដឹងថា ហោចណាស់ ជនរងគ្រោះ ៤ នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារ លើកនេះ ខណៈគ្រាប់បែកវាយប្រហារ ត្រូវបានឧក្រិដ្ឋជន បំផ្ទុះឡើងជាគ្រាប់ នៅ ទី  តាំងមួយចំនួន រួមមានដូចជា ផ្សារទំនើប វិមានប្រធានាធិបតី និង ការិយាល័យអង្គការ សហប្រជាជាតិ ជាដើម ។


ភ្លាមៗ មានបទអន្តរាគមន៍ ពីសំណាក់អាជ្ញាធរក្នុងស្រុកដោយបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនខាងលើ ឈានទៅការបាញ់បោះគ្រាប់ពិតដាក់គ្នា ។ ពុំទាន់ច្បាស់នៅឡើយទេ តើ  ចេតនាអ្វី អោយប្រាកដនាំ មកនូវការវាយប្រហារលើកនេះ ក្នុងនោះ ថាតើ ក្រុមឧក្រិដ្ឋជនណាមួយដែល ជាអ្នកវាយប្រហារ ក៏ពុំ ទាន់បានជាក់ច្បាស់ដូចគ្នាដែរ ប៉ុន្តែ បើតាមសេចក្តីរាយការណ៍ បញ្ជាក់  អោយដឹងថា ប្រទេស ឥណ្ឌូ នេស៊ីកាលពីអតីតកាលកន្លងមកនេះ រងនូវការវាយប្រហារ ពីសំណាក់  ក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុល និយម ខណៈបច្ចុប្បន្នភាព រដ្ឋាភិបាលប្រទេស ឥណ្ឌូនេស៊ី បានធ្វើ  សេចក្តី ប្រកាសអាសន្ន ពីការប្រ ឈមនឹងការវាយប្រហារពីក្រុមឧទ្ទាម អ៊ីស្លាមជ្រុលនិយម បន្ទាប់ពីមានការគម្រាមគំហែង ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Singapore Indonesia Jakarta