CamNews

យល់ដឹង 

ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការពណ៌នាអំពី ត្រីឆ្លាមក្បាលពីរ

ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក បានធ្វើការប្រកាសនៃការរុករក ដំបូងគេបង្អស់នៃ ត្រីឆ្លាម
ឈ្មោលក្បាល២ ដោយពួកគេបានបញ្ជាក់ថា វាគឺជាត្រីឆ្លាមតែមួយគត់ ដែលមានក្បាលពីរ ហើយ
វាក៏មិនមែន ជាត្រីឆ្លាមភ្លោះដែរ។

ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យនៃ រដ្ឋ Michigan សហរដ្ឋអាមេរិក ដែលបានធ្វើការសិក្សា
ទៅលើត្រីឆ្លាមមួយក្បាលនេះ ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃទី៧ ខែ
មេសា ឆ្នាំ ២០១១ បាននិយាយថា វាគឺជាការរុករកឃើញដំបូងគេបង្អស់ ឬជាបាតុភូតមួយ ដែល
ត្រូវបានហៅថា dicephalia ដែរបានរកឃើញត្រីឆ្លាមឈ្មោល មួយក្បាលហើយមានក្បាលដ៏ទៅ២។

គួរបញ្ជាក់ដែរថា ត្រីឆ្លាមក្បាលពីរនេះ ត្រូវបានប្រទះឃើញដោយអ្នកនេសាទម្នាក់ ក៏ប៉ុន្តែនៅពេល
ដែលគេ បានស្រង់វាមក វាក៏បានងាប់រួចបាត់ទៅហើយ។ ជាមួយគ្នានេះដែរ អ្នកប្រហែលជាធ្លាប់
បានឃើញ រួចមកហើយនូវ ជីងចង់ក្បាល២ ឬ ពស់ក្បាល២ជាដើម ហើយបាតុភូតបែបនេះកើតឡើង
ដោយសារការបង្កកំណើត របស់មេពួកវា៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: shark two head lifestyle knowledge