ព័ត៌មានអន្តរជាតិ ៖ ជាការពិត ជាមួយនឹងសោកនាដកម្មគ្រោះធម្មជាតិ ខ្បល់ព្យុះដ៏មានឥទ្ធិ
ពលបំផុតប្រចាំឆ្នាំ ឈ្មោះ ហាយយ៉ាន នរណាៗ ក៏បានដឹងឭព័ត៌មានដ៏គួរអោយអណោចអ
ធមមួយនេះដែរ ពីព្រោះថា មិនត្រឹមតែបើកការវាយប្រហាររបស់ខ្លួនតែប៉ុណ្ណោះទេ តែវាក៏
បានឆក់យកជីវិតមនុស្សរាប់ពាន់ និង រាប់លាន់នាក់ផ្សេងទៀត បាត់បង់ផ្ទះសម្បែងដូចគ្នា
ដែរ។ គួររំឭកផងដែរថា ខ្យល់ព្យុះដ៏មានឥទ្ធិពលប្រចាំឆ្នាំ ឈ្មោះ ហាយយ៉ានមួយនេះ កាល
ពីដើមខែ វិច្ឆិកា បើកការវាយប្រហាររបស់ខ្លួន សម្លាប់មនុស្សរង្គាលដល់ទៅរាប់ពាន់នាក់នា
ភាគកណ្តាលប្រទេសហ្វីលីពីន។
បន្ទាប់ពីកើតមានឡើង នូវសោកនាដកម្ម ដ៏គួរអោយរន្ធត់មួយនេះ ក្រុមមនុស្សក៏ដូចជា
បណ្តាប្រទេសនៅលើពិភពលោក បានចាប់អារម្មណ៍នាំគ្នាផ្តល់ជាជំនួយទៅកាន់រដ្ឋាភិបា
លប្រទេសនេះ ខណៈជនរងគ្រោះផ្ទាល់ ដែលរស់នៅភាគកណ្តាលប្រទេសនោះក៏កំពុងតែ
ជួបបញ្ហាប្រឈមជាខ្លាំង ។ យ៉ាងណាមិញ មកដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ
ក្រុមការងារ មកពី Global DIRT ដោយនៅក្នុងនោះ បានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបពី
Immersive Media ពោលគឺបំពាក់កាម៉េរ៉ា មានមុខកាត់ដល់ទៅ ៣៦០ ដឺក្រេ នៅពីលើ
រថយន្តរបស់ពួកគេ ខណៈពេលដែលកំពុងតែ ធ្វើដំណើរ បើកឆ្លងកាត់តំបន់រងគ្រោះអា
ក្រក់ជាងគេបំផុត ដែលស្ថិតនៅក្នុងក្រុង Tacloban ។
គួររំឭកផងដែរថា ខ្សែអាថ៍វីដេអូ ត្រូវបានគេថតនិងរៀបចំឡើង ដើម្បីទាក់ទាញចំណាប់
អារម្មណ៍ក្រុមមនុស្សមកពីជុំវិញពិភពលោក អោយងាកក្រឡេកមកមើល និងយកចិត្ត
ទុកដាក់ជនរងគ្រោះ ដែលត្រូវការជំនួយជាបន្ទាន់ ដោយនៅក្នុងនោះ លោកអ្នកអាចធ្វើ
ការចុចបញ្ជា មើលគ្រប់ជ្រុងជ្រោយនៃវីដេអូមួយនេះផ្ទាល់តែម្តង ពោលគឺ គ្រាន់តែយក
Mouse កុំព្យូទ័រ ចុចអោយជាប់នៅលើវីដេអូ នឹងងាកចុះឡើងខាងឆ្វេងឬក៏ខាងស្តាំតាម
តែចិត្តទស្សនិកជន ចង់ទស្សនាជ្រុងណាមួយនៃក្រុង ស្ទើរតែក្លាយទៅជាទីក្រុងខ្មោច
មួយនេះ៕ បញ្ជាក់ ៖ ចុចទីនេះ ដើម្បីចូលទៅទស្សនាវីដេអូនោះដោយផ្ទាល់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn