ថៃ ៖ នាង Matt Peranee បានទម្លាយទំនាក់ទំនងជាមួយនិងលោក Songkarn Taechanarong នៅកិច្ចសម្ភាស៍ចុងក្រោយបង្អស់ ។ កាលពីថ្ងៃទី ០៧ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានចូលរួមនៅក្នុងកម្មវិធី The Market Bangkok ហើយក៏បានសម្ភាស៍ជាមួយនិងអ្នកកាសែត ។
បើនិយាយអំពីការសម្ភាស៍កាលពី ៣ ខែមុន នាង Matt Peranee និយាយថា នាងពិតជាមិនស្គាល់លោក Songkarn Taechanarong ជាលក្ខណៈផ្ទាល់ខ្លួនអីនោះទេ ប៉ុន្តែពេលនេះនាងបានចាប់ផ្តើមនិយាយគ្នាស្ងាត់ៗ ទោះបីមិនទាន់ជាសង្សារផ្លូវការក៏ដោយចុះ ។ ចំពោះរឿងលែងលះ តារាថៃរូបនេះនិយាយថា នាងមិនបានសុំឲ្យ លោក Songkarn ធ្វើបែបនេះជាមួយភរិយាឡើយ ។
ហើយបើនិយាយអំពីរឿងសង្សារចាស់ដែលទើបបែកគ្នាជាមួយនាងគឺ Matt Peranee និយាយថា នាងបានជួប Songkarn Taechanarong នៅពេលដែលចែកផ្លូវគ្នាជាមួយសង្សាររួចរាល់អស់ហើយ ដូច្នេះគ្មានអ្នកណាជាជនទីបីទេ ។
Matt Peeranee សង្កត់ធ្ងន់ទៀតថា នាងបានប្រាប់មិត្តភក្តិដែលមិនមានឈ្មោះក្នុងវង្វង់សិល្បៈអំពីទំនាក់ទំនងរបស់នាងនិង Songkarn Taechanarong ប៉ុន្តែខ្លួនមិនបានឲ្យមិត្តល្បីៗក្នុងសិល្បៈដូចជា Mint Chalida, Taew Natapohn, Mew Nittha និង Toey Jarinporn បានដឹងនោះឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate