សមត្ថកិច្ចនគរបាលកម្ពុជា កំពុងស្នើសុំគោលការណ៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការបញ្ជូន
ជនជាតិជប៉ុនម្នាក់ទៅប្រទេសដើមវិញ បន្ទាប់ពីមានការស្នើសុំពីស្ថានទូតជប៉ុន ប្រចាំនៅរាជ
ធានីភ្នំពេញឲ្យចាប់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមបទចោទប្រកាន់ថា លួចចូលលំនៅ
ដ្ឋានខុសច្បាប់ ប្លន់ និងបង្ករបួសស្នាម កាលពីដើមឆ្នាំ២០១១នៅប្រទេសជប៉ុន
ឧត្តមសេនីយ៍ទោ នួន ញក់ ប្រធាននាយកដ្ឋានប្រឆាំងភេវរកម្មបានឲ្យដឹងថា ជនជាតិជប៉ុន
ម្នាក់ដែលត្រូវបានចាប់ឃាត់ខ្លួននោះឈ្មោះ NISHIZAWA KENJI ភេទប្រុស អាយុ៤៤ឆ្នាំ
កាន់ លិខិតឆ្លងដែនលេខ TK3489185 ដែលក្រសួងការបរទេសជប៉ុនលប់សុពលភាពចោល
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ ។ ការឃាត់ខ្លួននេះធ្វើបន្ទាប់ពីមានការស្នើសុំពីស្ថានទូត
ជប៉ុន ប្រចាំនៅរាជធានីភ្នំពេញឲ្យចាប់ខ្លួនជនសង្ស័យខាងលើនេះបន្ទាប់ពី ជននេះប្រព្រឹត្តិ
បទល្មើស លួចចូលលំនៅដ្ឋានខុសច្បាប់ ប្លន់ និងបង្ករបួសស្នាម កាលពីដើមឆ្នាំ២០១១នៅ
ប្រទេសជប៉ុនកន្លងទៅនេះ ។
គួរបញ្ជាក់ថាលោក NISHIZAWA KENJI បានចូលមកប្រទេសកម្ពុជាចុងក្រោយនៅថ្ងៃទី៣០
ខែកក្កដា ឆ្នាំ២០១២ តាមច្រកទ្វាអន្តរជាតិបាវិត ខេត្តស្វាយរៀង និងបានចាប់ឃាត់ខ្លួននៅថ្ងៃ
ទី១៤ ខែកញ្ញា ឆ្នាំ២០១២ នៅផ្ទះលេខ១៣០ ផ្លូវ៧មករា ក្រុមទី១០ ភូមិ៣ សង្កាត់៤ ក្រុងព្រះ
សីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរ
បាលជាតិបានឲ្យដឹងដែរថា ជនជាតិជប៉ុនរូបនេះកំពុងឃុំខ្លួននៅនាយកដ្ឋានអន្តោរប្រវេសន៍
និងកំពុងរង់ចាំគោការណ៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីបញ្ជូន ត្រឡប់ទៅប្រទេសជប៉ុនវិញ ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ PL