CamNews

ជីវិត និងការងារ 

អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់

អ្នកសារព័ត៌មានជនជាតិជប៉ុនម្នាក់ ដែលរាយការណ៍អំពីបាតុកម្មនៅប្រទេសថៃ កំពុងត្រូវបាន
បណ្ដាញសង្គមថៃ យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសារតែភាពសង្ហារប្រកបដោយមន្ដស្នេហ៍។
 


នារីបាតុករម្នាក់ ថតរូបជាមួយអ្នកយកព័ត៌មានជប៉ុន លោក Daijiro Enami

​(Bangkok Post)


យោងតាមទំព័រ Bangkok Post បុរសអ្នកយកព័ត៌មានដែលមានរូបសង្ហារនេះ មានឈ្មោះថា Daijiro Enami អាយុ ២៨ឆ្នាំ កំពុងធ្វើការឱ្យទូរទស្សន៍ Fuji ។ រូបថតរបស់ Daijiro Enami ត្រូវបានអ្នកប្រើប្រាស់អ៊ីនធើរណិត រាប់ពាន់នាក់ ចែករំលែកនៅលើបណ្ដាញសង្គមនានា បន្ទាប់ពីរូបថតនេះ ត្រូវបានបង្ហោះដោយបាតុករ និងមិត្តរួមការងាររបស់គាត់។

អ្នកប្រើ Facebook ដែលមានគណនី ឈ្មោះ Tang Thaneesa សរសេរនៅលើទំព័ររបស់ខ្លួនថា នាងមានការខ្មាសអៀន នៅពេលជាប់ចិត្ដនឹង Enami ធ្វើឱ្យមិត្តប្រុសរបស់នាងប្រចណ្ឌ ហើយបានសួរថា បុរសក្នុងរូបថតនេះ គឺជាអ្នកណា។

ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គម Pantip.com របស់ថៃ ភាគច្រើនសរសេរថា ពួកគេពិតជាពេញចិត្តនឹងសម្រស់ដ៏កំពូលរបស់អ្នកយកព័ត៌មានជនជាតិជប៉ុនម្នាក់នេះ ហើយសង្ឃឹមថា នឹងរកបានស្វាមីដូច្នេះ។ ម្ចាស់គណនី Noo Khon Dee សរសេរថា ៖ “ចូរដោះអាវក្រោះចេញ អូននឹងយករាងកាយរបស់អូន ដើម្បីការពារបង”។

ទំព័រ Thai Rath ក៏បានចុះផ្សាយដែរថា Daijiro Enami កើតនៅថ្ងៃទី ៣០កញ្ញា ឆ្នាំ ១៩៨៥ ក្នុងខែត្រ Kanangawa ភាគខាងកើតប្រទេសជប៉ុន។ Daijiro Enami ធ្លាប់សិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យ Keio ជាសាលាធំបង្អស់មួយរបស់ជប៉ុន។ ប៉ុន្ដែ គេហទំព័រនេះ មិនបានបញ្ជាក់ឱ្យដឹងថា Daijiro Enami មានគ្រួសារហើយ ឬក៏នៅលីវនោះទេ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ

ជីវិតរបស់ពលរដ្ឋ ក្នុងតំបន់ត្រជាក់បំផុត ក្នុងពិភពលោក

វិធីស្វែងរកទុន ដើម្បីបង្កើតមុខរបរថ្មី


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE/ Bangkok Post


Tags: Japanese Tang Thaneesa Daijiro Enami reporter Thai protesters