CamNews

តារា 

វ៉ែនតាខ្មៅ និងបំណែកឆេះ សល់ពីគ្រោះថ្នាក់របស់ Paul Walker ត្រូវគេយកមកដាក់ ដេញថ្លៃ

ថ្មីៗនេះ មានព័ត៌មានមួយ សឹងតែមិនគួរ អោយជឿថា វាអាចនឹង កើតឡើងបាន ដែលទាក់ទង ជាមួយនិងគ្រោះថ្នាក់ ចរាចរ ដែលធ្វើអោយ Paul Walker ស្លាប់បាត់បង់ ជីវិតយ៉ាង អណោចអធម បន្សល់ទុក នូវភាពសោកសៅ ។

paul walker death items auctioned

រឿងដែល យើងមិននឹក ស្មានដល់នោះ គឺថ្មីៗនេះ មានវេបសាយ មួយឈ្មោះថា BidAMI.com ត្រូវបានគេប្រទះ ឃើញថា មានគេដាក់ ដេញថ្លៃ វ៉ែនតាខ្មៅ និងបំណែកឆេះខ្លះ ដែលនៅសល់ពី កន្លែងកើតហេតុ គ្រោះថ្នាក់ របស់ Paul Walker នោះ ។ បំណែកដែល បានដាក់ចេញថ្លៃ នោះ មាន​ដូចជា វ៉ែនតាខ្មៅ ដែលគេថា ជាវ៉ែនតារបស់ Paul Walker  ហើយនិង ដុំកំទេច ក្រណាត់ឆេះ ខ្លោចខ្លះទៀត ។ តាម ប្រភពព័ត៌មាន បានអោយដឹងថា អ្នកដែលបាន ដាក់ដេញថ្លៃនេះ មានមុខ នៅ កន្លែងកើតហេតុ ក្នុងពេល រញេរញ៉ៃ ហើយបានប្រមូល វត្ថុទាំងនោះ បានមុនពេល ដែល ប៉ូលិស សំអាតទីកន្លែងនោះ ។ កាន់តែមិន គួរអោយជឿ ឥលូវនេះ មានអ្នកដេញថ្លៃ ខ្ពស់បំផុត ពេលនេះ ៦០៥ ដុល្លារ ។

Paul Walker's Items Up For Auction

Paul Walker's Items Up For Auction

Paul Walker's Items Up For Auction
មកទល់ពេលនេះ អ្នកលក់នេះ មិនត្រូវបានគេ ស្គាល់អត្តសញ្ញាណ ឡើយហើយដើម្បី លុបលាង ឈ្មោះ អាក្រក់ខ្លះ អ្នកលក់នេះ បានសន្យាថា នឹងយកលុយ ដែលបានពី ការដេញថ្លៃនេះ មួយ ចំនួន ទៅបរិច្ចាក ដល់មូលនិធិ Save The Mustang តែវា នៅតែមាន ឈ្មោះអាក្រក់ អញ្ចឹងសំរាប់ ទស្សនិកជន ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព​ ៖ perezhilton 


Tags: star actor paul walker fast furious bid auction