CamNews

តារា 

Balotelli លេងសប្បាយជាមួយ Paris Hilton

ខ្សែប្រយុទ្ធជនជាតិអ៊ីតាលីកំពុងតែសប្បាយរីករាយ នៅរដូវកាលសំរាកកាយរបស់ខ្លួន
ជាមួយ
ស្រីស្អាតៗ។ ថ្មីៗនេះស្រីស្អាតដែល Balotelli ដើរលេងសប្បាយរីករាយជាមួយ
គឺ នាង Paris Hilton។

ក្នុងពេលដែលមិត្តរួមក្លឹបផ្សេងទៀតនៅ Man City បានវិលត្រលប់ទៅហ្វឹកហាត់ និងចាប់ផ្តើមការ
ប្រកួតលក្ខណមិត្តភាពមុនរដូវកាលប្រកួតថ្មីចាប់ផ្តើម Balotelli បែរជាកំពុងសប្បាយរីករាយក្នុងការ
លំហែកាយទៅវិញ។

ថ្មីៗមិនយូរប៉ុន្មាន គេបានឃើញ Balotelli មានការលំហែកាយ យ៉ាងរីករាយជាមួយស្រីស្អាតនៅ
សមុទ្រ St Tropez ប្រទេសបារាំង ហើយពេលនេះ Balotelli  បង្ហាញមុខនៅ Ibiza ប្រទេសអេស្បាញ
និងបន្តនៅពិធីជប់លៀងទាំងថ្ងៃទាំងយប់យ៉ាងរីករាយក្រៃលែង។

Balotelli និង Paris Hilton (ពាក់វែនតា) លេងសប្បាយជាមួយគ្នាពេញមួយយប់

កាលពីថ្ងៃអាទិត្យទើបកន្លងទៅនេះ Balotelli រួមជាមួយមិត្តភក្តិបានជួបជុំគ្នានៅ nightclub ល្បីឈ្មោះ
Amnesia នៅ Ibiza ហើយនៅទីនោះ Balotelli  ក៏មានការជួបគ្នាជាមួយ Paris Hilton ផងដែរ។ អ្នក
ទាំងពីរមានចំណង់ចំណូលចិត្តការសប្បាយដូចគ្នា ដូច្នេះមិនមានអ្វីចម្លែកឡើយដែលអ្នកទាំងពីរឆាប់
ស្និទ្ធស្នាលនឹងគ្នា លេងជាមួយគ្នាយ៉ាងសប្បាយរីករាយនោះ៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Balotelli football star sports paris hilton