CamNews

តារា 

Ronaldo ថតវីដែអូបង្ហោះ សុំអ្នកសារព័ត៌មាន ទុកឲ្យខ្លួនបាននៅ "ស្ងប់ស្ងៀម"

កាលពីពេលកន្លងទៅថ្មីៗនេះ មានលេចចេញនូវព័ត៌មានជាច្រើនដែលមានពាក់ព័ន្ធទៅដល់កីឡាករ ដ៏ឆ្នើមរបស់ក្លឹប​ Real Madrid គឺCristiano Ronaldo។ ជាដំបូងគឺការដែលរូបគាត់ មានទំនាក់ទំនង លួចលាក់ជាមួយនឹងតារាបង្ហាញម៉ូត Playboy Daniella Chavez ដែលត្រូវបានសារព័ត៌មានគាស់ កកាយឡើង។

មិត្តស្រីក្នុងព័ត៌មានចចាមអារាមរបស់ Ronaldo គឺជាតារាថតរូបស្រាត

បន្ទាប់មកគឺព័ត៌មានចចាមអារាមមិត្តស្រីចាស់ល្បីឈ្មោះនាង Irina Shayk ដែលធ្លាប់មានទាក់ទងលួច លាក់ជាមួយលោក Sepp Blatter ជាអតីតប្រធាន FIFA និងក៏ជាបុរសម្នាក់ដែលវ័យស្របាលជីតា របស់តារាបង្ហាញម៉ូតសញ្ជាតិរុស្ស៊ីនេះផងដែរ។

កាលពីខែមេសា កន្លងទៅនេះ Ronaldo (CR7) ក៏ធ្លាប់បានប្រឈមមុខជាមួយនឹងអ្នកសារព័ត៌មាន និងបានស្នើសុំឲ្យសារព័ត៌មានអេស្បាញ បញ្ឈប់ភ្លាមរាល់ការនិយាយបំផ្លើស ដែលមិនមែនជាការពិត ពីខ្លួន។ បើទោះបីជានៅតែអាចរក្សាទម្រង់លេងបានល្អ ជាមួយនឹងការរកគ្រាប់បាល់បាន ៦១គ្រាប់ ក្នុងការលេង ៥៤ ប្រកួត ក៏កីឡាករ Ronaldo នៅតែជាមុខសញ្ញាដំបូងគេ ដែលត្រូវបានគេស្តីបន្ទោស ទម្លាក់កំហុស សម្រាប់មួយរដូវកាលបរាជ័យរបស់ Real Madrid។

ជាចុងក្រោយ ប្រហែលជាមិនអាចទ្រាំទ្រជាមួយនឹងសំពាធដ៏ធ្ងន់ទាំងនេះ រូបគាត់ (Ronaldo) ក៏បាន ថតជាវីដេអូបង្ហោះ ដែលក្នុងនោះគឺចង់សុំអង្វរដល់បណ្តាអ្នកសារព័ត៌មាន ទុកឲ្យខ្លួនគាត់បានរស់នៅ ដោយ "ស្ងៀមស្ងាត់"។

អាន៖ វ៉ាដាច់ឆ្ងាយពី Ronaldo, Messi ជាកីឡាករឆ្នើមបំផុត នៅក្នុងប្រវត្តិសាស្រ្ត Cup C1 ឬ Champions League

Ronaldo ចង់ឲ្យអ្នកសារព័ត៌មាន ទុកឲ្យខ្លួនបានរស់នៅដោយ ស្ងៀមស្ងាត់

“សួស្តីអ្នកគាំទ្រទាំងអស់គ្នា!" Ronaldo ចាប់ផ្តើមនិយាយ។​ "នេះគឺជាសារផ្ញើជូនមិត្តទាំងអស់គ្នាុ។​ អរគុណខ្លាំងណាស់ សម្រាប់ការ គាំទ្រខ្ញុំក្នុងរយះពេលមួយឆ្នាំនេះ។ វាពិតជាមានការលំបាក ប៉ុន្តែ មិត្តទាំងអស់គ្នា តែងតែនៅទីនោះ និងបានបង្ហាញថា ខ្លួននៅតែមានភាពស្មោះស្ម័គ្រ"។

Ronaldo និយាយបន្ត៖ “ខ្ញុំស្នាក់នៅទីនេះ ដើម្បីសម្រាកលំហែកាយ។ កូនប្រុសខ្ញុំនៅខាងក្រោយ ក្នុងអាងហែលទឹក"។ សុខៗខ្ញុំក៏ចង់ថតវីដេអូនេះ។ មិនដឹងថាមកពីហេតុអ្វីទេ? ហើយសុំកុំសួរខ្ញុំថា ហេតុអ្វីក៏ដូច្នេះ? ខ្ញុំនឹងមិនធ្វើសេចក្តីថ្លែងការណ៍ជាមួយអ្នកសារព័ត៌មានទៀតទេ ហើយក៏នឹងមិន និយាយពីជីវិតរស់នៅផ្ទាល់ខ្លួនទៀតដែរ"។

“ប៉ុន្តែខ្ញុំចង់ថា នេះគឺជាឱកាសដើម្បីឲ្យខ្ញុំបាននិយាយ នូវបណ្តាបញ្ហារញ៉ែរញ៉ៃ ដែលអ្នកសារព័ត៌មាន ខិតខំធ្វើ កាលពីសប្តាហ៍មុនៗកន្លងមកនេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបានធ្វើរឿងនេះ ហើយខ្ញុំធ្វើរឿង នោះ។ ចូរទុកឲ្យខ្ញុំរស់នៅបាន ស្ងប់ស្ងាត់"។ Ronaldo បានបន្តនិយាយទៀតថា៖ "ចូរទុកឲ្យខ្ញុំបានធ្វើ ការងាររបស់ខ្ញុំ ដូចរាល់ឆ្នាំ។ សូមកុំព្យាយាមធ្វើឲ្យខូចខាតរូបភាពរបស់ខ្ញុំតទៅទៀត ព្រោះថាវានឹង មិនមានថ្ងៃកើតឡើងទេ។ ដូច្នេះ នេះគឺសារដល់បងប្អូនទាំងអស់គ្នា (អ្នកសារព័ត៌មាន) ហើយពួក យើងនឹងនៅតែបន្តនៅជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ។ សូមអរគុណ"។​

មិនច្បាស់ថា អ្នកសារព័ត៌មាន នឹងមានប្រតិកម្មយ៉ាងណានោះទេ ចំពោះពាក្យសុំអង្វររបស់ CR7 នេះ។ ប៉ុន្តែទស្សនាវត្តី Out របស់អាមេរិច នៅតែបន្តចុះផ្សាយពី Ronaldo ដោយដាក់ការសង្ស័យថា Ronaldo គឺជាមនុស្សភេទទី៣ ដោយសារតែឃើញរូបគាត់មានភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងបុរស សង្ហាម្នាក់ នៅក្នុងដំណើរកម្សាន្តលំហែកាយរបស់ Ronaldo នៅឯ Saint Tropez។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួនដែលបានចុះផ្សាយដោយ ទស្សនាវត្តី Out :

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ 24h


Tags: Ronaldo Real Madrid Football star Sport