CamNews

តារា 

C.Ronaldo ស្រក់ទឹកភ្នែក ពេលទទួលបានពានរង្វាន់ "បាល់មាស FIFA 2013" (Video inside)

ទីបំផុត បន្ទាប់ពីការខិតខំប្រឹងប្រែង យ៉ាងមុតមាំមក កីឡាករសញ្ជាតិពរទុយហ្គាល់ Cristiano Ronaldo ក៏ធ្វើបានជោគជ័យ ដោយទទួលបានពានរង្វាន់ "បាល់មាស FIFA" ឆ្នាំ២០១៣ ដែល ជាពានមានតំលៃបំផុត នៅក្នុងពិភពកីឡាករបាល់ទាត់។

រួមជាមួយកីឡាករ Lionel Messi និង Franck Ribery, Ronaldo គឺបានស្ថិតនៅក្នុង Top 3 នៃ កីឡាករ ចុងក្រោយគេ ក្នុងការជ្រើសរើស ដើម្បីទទួលនូវពានរង្វាន់ "បាល់មាស FIFA 2013"។ មុនពិធីបាន ប្រារព្ធធ្វើឡើង មានមនុស្សជាច្រើននាក់ បានកំណត់បញ្ជាក់ថា Ronaldo នឹងទទួល បានពានរង្វាន់នេះ បន្ទាប់រយះពេលប្រកួត ១ឆ្នាំប្រកបដោយភាពជោគជ័យ ហើយសូម្បីតែ ស្តេចបាល់ទាត់ Pele ក៏បានប្រកាសឈ្មោះកីឡាករនេះ ទទួលបានជ័យជំនះដែរ។ ជាមួយនឹង ភាពជោគជ័យ យ៉ាងត្រចះត្រចង់របស់ខ្លួននេះ Ronaldo មិនអាចទប់ទឹកភ្នែកមិនឲ្យស្រក់ បាន ឡើយ ដោយសារតែការរំភើបជាខ្លាំង នឹងសុភមង្គលមួយនេះ។

​នេះគឺជាពានរង្វាន់ដ៏សក្តិសមបំផុត សម្រាប់ Ronaldo ក្នុងការខិតខំប្រឹងប្រែង ពេញរយះពេល ១ឆ្នាំ។ ដូច្នេះ បន្ទាប់ពីរយះពេល ៥ឆ្នាំកន្លងទៅ ទីបំផុត Ronaldo ក៏បានយកឈ្នះកីឡាករ Messi ក្នុងការប្រកួតប្រជែង ដណ្តើមយក ពានរង្វាន់ "បាល់មាស FIFA" នេះ។

នេះគឺជាលើកទី២ ហើយដែល Ronaldo ទទួលបានពាន់រង្វាន់នេះ។ លើកទី១ គឺ Ronaldo ទទួល បានពានរង្វាន់ "បាល់មាស" នៅឆ្នាំ ២០០៨ កាលដែលរូបគេ បានលេងនៅក្លឹប Manchester United ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14



Tags: Ronaldo FIFA Ballon d'Or 2013 Football Star Real Madrid Sport