CamNews

ព័ត៌មានអន្តរជាតិ 

តុលាការកំពូល រិះគន់ ថ្ងៃ Valentine និងអនុម័ត ហាមដាច់ខាត អបអរសារទរ ឬប្រារព្ធនៅទូទាំងប្រទេស

ព័ត៌មានអន្តរជាតិ ៖ Valentine’s Day ឬទិវានៃក្តីស្រឡាញ់ ជាលទ្ធផលត្រូវបានផ្អាកទាំងស្រុងមិន ឲ្យមានការប្រារព្ធណាមួយនោះទេ នៅទូទាំងប្រទេសប៉ាគីស្ថាន បន្ទាប់ពីតុលាការកំពូល ទីក្រុង Islamabad ឬ Islamabad High Court (IHC) បានចេញសេចក្តីសម្រេចរបស់ខ្លួន នៅថ្ងៃ ច័ន្ទដើមសប្តាហ៍នេះ ដោយមានការបង្គាប់បញ្ជា ហាមដាច់ខាត ប្រារព្ធ Valentine’s Day នៅតាម បណ្តាទីតាំងសាធារណៈ នៅការិយាល័យមន្រ្តីរដ្ឋាភិបាលនៅទូទាំងប្រទេស ខណៈសេចក្តីសំរេច ចេញថ្ងៃច័ន្ទនេះ មានប្រសិទ្ធភាពភ្លាមៗតែម្តង ហាមដាច់ខាតនៅទូទាំងប្រទេស នៅថ្ងៃអង្គារ ទី ១៤ កុម្ភៈ ​។ 



សេចក្តីសម្រេចពីតុលាការ អនុម័តជាស្ថាពរដែលជាលទ្ធផលស្តែងចេញពីញ្ញត្តិតវ៉ា ពីពលរដ្ឋម្នាក់ ដែលមានឈ្មោះ Abdul Waheed ក្រោយពីរូបលោកបង្ហាញពីក្តីបារម្ភ ពីអាត្រានៃការ Promote  កម្មវិធីបុណ្យ Valentine Day នៅក្នុងប្រទេសកាន់តែគគ្រឹកគគ្រេង ដោយលោក លើកឡើងឲ្យ ដឹងថា គួរតែប្រឆាំងនូវការបជ្រៀបវប្បធម៌មិនគប្បីដល់ម៉ូស្លឹម និងហាមជាដាច់ខាត ហើយជា លទ្ធផល រាល់បណ្តាញផ្សព្វផ្សាយទាំង Offline និង Online ត្រូវបានបញ្ជាឲ្យផ្អាកទាំងស្រុងរាល់ ការផ្សព្វផ្សាយ Promotion Valentine Day របស់ខ្លួន ។ 

គួរបញ្ជាក់ថា ក្រោយពីតុលាការចេញសេចក្តីអនុម័តរួចមក ងាកទៅមើលបណ្តាញសង្គមប្រទេស ប៉ាគីស្ថាន ពលរដ្ឋក្នុងស្រុក បានបញ្ចេញមតិរៀងៗខ្លួន ខណៈអ្នកខ្លះ ក៏គាំទ្រ អ្នកខ្លះទៀត ក៏មិន គាំទ្រ ។ កាលពីឆ្នាំកន្លងទៅនេះ ប្រធានាធិបតី Mamnoon Hussain លើកឡើងឲ្យដឹងថា ប្រទេស ប៉ាគីស្ថាន គួរជៀសឲ្យឆ្ងាយពីការប្រារព្ធកម្មវិធីបុណ្យ Valentine Day ខណៈទិវាមួយនេះ ជា ប្រពៃណីពីលោកខាងលិច ដែលមិនចំណេញអ្វីទាល់តែសោះ ដល់វប្បធម៌ម៉ូស្លឹម ប្រទេស ប៉ាគីស្ថាន ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 

 


Tags: ISIS Int news Hot news Breaking news