CamNews

យល់ដឹង 

ព័ត៌មានលម្អិត ៖ អ៊ុំប្រុសអាយុ ៧០ ឆ្នាំដែលត្រូវជាប់ក្នុងភក់នៅបាតទន្លេ អស់រយៈពេលដល់ទៅ ១២ម៉ោង

យល់ដឹង ៖ អ៊ុំប្រុសម្នាក់ដែលមានវ័យ ៧០ ឆ្នាំត្រូវបានក្រុមប៉ូលីសជួយសង្រ្គោះចេញពីបាតទន្លេ ដែលបាតទន្លេត្រូវបានគេសង្កេតឃើញថា គ្មានទឹកនោះទេគឺមានតែភក់តែប៉ុណ្ណោះ ។ ហើយមូលហេតុដែលគាត់ត្រូវបានធ្លាក់ចូលទៅក្នុងបាតទន្លេនោះគឺដោយសារតែ នៅពេលនោះគាត់បានព្យាយាមរើសដប់ទឹក ដើម្បីបានធ្វើជាកំរៃសម្រាប់ជិវិតប្រចាំថ្ងៃរបស់គាត់ ។ 

គួរបញ្ជាក់ឲ្យដឹងថា គាត់មានអាយុ ៧០ ឆ្នាំហើយមានមុខរបបជាអ្នករើសអេតចាយ គាត់មិនត្រូវបានគេស្គាល់អត្តសញ្ញាណរបស់គាត់ច្បាស់លាស់នោះទេ ។ 



អ៊ុំប្រុសម្នាក់ដែលមានវ័យ ៧០ គាត់ធ្លាក់ចូលទៅក្នុងបាតទន្លេដែលពោរពេញទៅដោយភ្លក់នោះដោយសារមូលហេតុ នៅពេលដែលគាត់ព្យាយាមរើសដបទឹកសុទ្ធនោះ គាត់កំពុងតែមានចិត្តខ្វល់ខ្វាយ និងចិត្តមិនស្ងប់ និងមិនមានស្មារតីគ្រប់គ្រាន់ដូច្នេះហើយទើបធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងភក់បែបនេះ ក្រោយមកគាត់ក៍បានលើកដៃរបស់គាត់ ដោយសង្ឃឹមថា និងមាននរណាម្នាក់បានឃើញហើយ ជួយសង្រ្គោះគាត់ចេញពីភក់បាន ប៉ុន្តែភ្លាមៗនេះគ្មានអ្នកណាម្នាក់បានឃើញនោះឡើយ ។ 

ស្រាប់តែកន្លងផុតរយៈពេល ១២ ម៉ោងកន្លងផុតទៅទើបមានក្រុមប៉ូលីសបានឃើញ ហើយក៍ជួយសង្រ្គោះគាត់ ។ ក្រុមប៉ូលីសបានប្រើរយៈពេលជាង ១ ម៉ោងបន្ថែមទៀតដើម្បីស្រាយខោអាវ ដែលប្រឡាក់ភក់និង លាងជម្រះខ្លួនប្រាណរបស់គាត់ឲ្យបានស្អាត ហើយចុងក្រោយគាត់ក៍បានរួចផុតពីសេចក្តីស្លាប់ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shakaranews


Tags: Police China