CamNews

គ្រោះថ្នាក់ 

បុរសម្នាក់ ត្រូវបានគោមាឌធំ ជល់ឡើងប៉ើង ហើរដូចស្លឹក តែមិនគ្រោះថ្នាក់ធ្ងន់ធ្ងរ

 
ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅឯប្រទេសអេស្ប៉ាញឯណ្ណោះវិញ គេបានលេងកីឡាមួយ ដោយបើកអោយសត្វគោ
ដែលមានមាឌធំៗ ដេញជល់មនុស្ស  ហើយក្នុងព្រឹត្ដិការណ៍នោះផងដែរ បុរសម្នាក់ ក៏ត្រូវ
បានសត្វគោជល់ចំគូថ ដែលធ្វើអោយខ្លួនគាត់ប៉ើងហើរ ដូចស្លឹកឈើអញ្ចឹង។



ព្រឹតិ្ដការណ៍នេះ ត្រូវបានគេប្រារព្វឡើង​​នៅតាមផ្លូវ តំបន់ Las Ventasទីក្រុង Madrid ប្រទេស
អេស្ប៉ាញ។ ប្រភពខាងលើ បានអោយដឹងទៀតថា បុរសដែលត្រូវបានសត្វគោជល់នោះ គឺ
មានឈ្មោះ Rafael Cerro មានវ័យ ២៣ឆ្នាំ ខណៈដែលស្នែងគោបុកចំគូថ ហើយទទួលរង
គ្រោះ ដោយចេញឈាម តែមិនធ្ងន់ធ្ងរណាស់ណាទេ។


គួររំលឹកផងដែរថា បុរសនេះ កាលពីប៉ុន្មានខែមុន ក៏ធ្លាប់បានចូលមន្ទីរពេទ្យសម្រាកព្យាបាល
ដោយសារសត្វគោជល់ ក្នុងការចូលលេងកីឡានេះផងដែរ៕

ដោយ៖ នារី
ប្រភព៖ dailymail


Tags: unbelievable man bull Spain