ព័ត៌មានអន្តរជាតិ ៖ ទណ្ឌិតប្រមាណជាង ១២០០ នាក់ ក្នុងនោះ រួមមានក្រុមភារវករ អាល់កៃដា បាន រត់គេចខ្លួនបានដោយជោគជ័យតាមរយៈ ការហែកគុក នៅ ភាគ កណ្តាល ប្រទេស យេម៉េន នេះបើ យោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីផ្លូវការ ។ប្រភពដដែលបន្តអោយដឹងថាអំឡុងពេលដែល មានករណីហែកគុកនោះ ក៏មានការប៉ះទង្គិច ដោយបានផ្ទុះឡើងនូវអាវុធ ដូចគ្នាដែរនៅភាគកណ្តាល ក្រុង Taiz ។
ភ្នាក់ងារសារព័ត៌មានរដ្ឋ Saba ចេញផ្សាយសេចក្តីរាយការណ៍ អោយ ដឹងថា ពន្ធនាគារខាងលើ រង នូវការវាយប្រហារ ពីសំណាក់បណ្តាញអ្នកគាំទ្រ ក្រុមភារវករអាល់កៃដារហូតឈានដល់ការហែកគុក ទ្រង់ទ្រាយធំតែម្តង ។
របាយការណ៍ បញ្ជាក់ក្តែងៗអោយដឹងថា ករណីហែកគុកលើកនេះគឺជាករណីហែកគុកដ៏ធំ លើកទី៣ ហើយនៅក្នុងប្រទេសយ៉េមេន ចាប់តាំងពីមានយុទ្ធនា ការ វាយប្រហារ តាមអាកាសដឹកមុខដោយ អារ៉ាប់ប៊ីសាអ៊ូឌីដ ប្រឆាំងទៅនឹងក្រុមបះបោរ ថ្ងៃ ២៦ មីនា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី