CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ ជិតអាកាសយានដ្ឋាន ស្លាប់ ៤ នាក់ ២នាក់ ជាទារកតូចៗ

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានបរទេស អ័រតេ ចុះផ្សាយប៉ុន្មានម៉ោងមុននេះឲ្យដឹងថា ជនរងគ្រោះ ៤នាក់ ក្នុងនោះ ២ នាក់ គឺជា ទារក បានស្លាប់បាត់បង់ជីវិត    នៅ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាព្រឹកព្រលឹមថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រោយហេតុការណ៍ធ្លាក់យន្តហោះធន់តូច ម៉ាស៊ីនឯក ។ 

ប្រភពសារព័ត៌មានដដែលបន្តឲ្យដឹងថា យន្តហោះធន់តូច ម៉ាស៊ីន ឯក  Cirrus  SR-20 បានធ្លាក់ចុះ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ នៅទីក្រុង Navasota ។ គួរបញ្ជាក់ថា បំណែកយន្តហោះធ្លាក់ ត្រូវបាន ក្រុមការងារប្រទះឃើញនៅតំបន់ព្រៃ  មួយកន្លែង  ជិតនឹងអាកាសយានដ្ឋានរដ្ឋ តិចសាស់ ។ អ្នកនាំ ពាក្យតំណាង    ឲ្យ អាកាសចរណ៍ជាតិ សហរដ្ឋអាមេរិក ឲ្យដឹងថា យន្តហោះរងគ្រោះស្លាប់ បាត់បង់ ជីវិត ៤ នាក់ ក្នុងនោះ ២នាក់ជាទារក ពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ខណៈមូលហេតុធ្លាក់ ក៏ពុំទាន់ដឹងច្បាស់ដូចគ្នាដែរ​ តួយ៉ាង ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

                                                                *បញ្ជាក់ ៖ រូបភាពឯកសារ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news World news Breking news Unt news Iraq Obama US USA Texas Ahmed Mohamed