CamNews

ព័ត៌មានអន្តរជាតិ 

"គ្រោះថ្នាក់" ផ្ទុះកង់យន្តហោះ យ៉ាងរន្ធត់ ព្រោះយន្តហោះ ត្រូវឈប់ជាបន្ទាន់ បើមិនចង់ បុកនិងផ្ទុះឆេះ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី បានធ្វើឲ្យកង់យន្តហោះរបស់ខ្លួនផ្ទុះ​ ឡើងមួយរំពេច នៅពេលដែលព្យាយាមឈប់ជាបន្ទាន់ អំឡុងពេលដែលហោះឡើង នៅឯអាកាស យានដ្ឋានអន្តរជាតិ Incheon ក្នុងគោលបំណងតែមួយគត់ ជៀសវាងឲ្យបុកនូវការបុកគ្នាជាមួយនឹង យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលបានបើកមកទាំងទទឹងទិស នៅចំពីមុខផ្លូវរថ យន្តហោះ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ​។ 



របាយការណ៍ ពី Airlive.net ឲ្យដឹងថា កង់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី បានផ្ទុះឡើង នៅពេលដែលព្យាយាមចាប់ហ្វ្រាំងទាំងកម្រោល។ គ្រោងធ្វើដំណើរទៅកាន់ ទីក្រុង San Francisco យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី ជើងហោះហើរ SQ16 ផ្ទុកមនុស្សសរុប ១៨៦នាក់ និង បើកបរក្នុងល្បឿន ៩០-១០០គ.ម/ម៉ោង ។ មន្រ្តីត្រួតពិនិត្យអាកាសយានដ្ឋាន បានចេញបញ្ជាភ្លាមៗ ឲ្យយន្តហោះទាំង ២ ឈប់ហោះហើរភ្លាមៗ បន្ទាប់ពីកត់សម្គាល់បានថា យន្តហោះក្រុមហ៊ុនអាកាស ចរណ៍កូរ៉េ Korean Air ជើងហោះហើរ KE929 បើកកាត់ទទឹងទិស កាត់ផ្លូវរថ យន្តហោះដោយគ្មាន ការអនុញ្ញាត ។ យន្តហោះ ក្រុមហ៊ុនអាកាស ចរណ៍កូរ៉េ Korean Air ជើងហោះហើរ KE929 ផ្ទុក មនុស្ស សរុប ១៨៨នាក់ គ្រោងហោះហើរទៅកាន់ទីក្រុង St. Petersburg ។ សារព័ត៌មាន កូរ៉េចុះ ផ្សាយឲ្យដឹងថា ពីលុតបើកយន្តហោះ KE929 ជាក់ស្តែង មិនអើពើនឹងសេចក្តីណែនាំរបស់មន្រ្តីត្រួត ពិនិត្យអាកាសយានដ្ឋាន ។ ភ្លាមៗ ឧបសគ្គដ៏ធំនៅខាងមុខ បើមិនចង់ឲ្យយន្តហោះទាំង ២ គ្រឿងបុក គ្នានោះទេ យន្តហោះក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី ព្យាយាមចាប់ហ្វ្រាំងឈប់ភ្លាមៗ ដែលនាំមក នូវការផ្ទុះកង់យន្តហោះ ។ ជាលទ្ធផល ក្រោយពេលដែលចាប់ហ្វ្រាាំងទាំងកម្រោលបានសម្រេច នោះ យន្តហោះទាំង ២ គ្រឿង មានគម្លាតពីគ្នា ត្រឹមតែ ១,៧ គីឡូម៉ែត្រ តែប៉ុណ្ណោះ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អាស៊ីវ័ន 


Tags: Singapore Thailand Hua Hin Int news Hot news SIA