CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឧស្ម័នមេតាន ចេញពីក្រោមដី កណ្តាលក្រុង រងរបួសមនុស្ស ៣ នាក់

ព័ត៌មានអន្តរជាតិ ៖ កាលពីវេលាព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ៨ ព្រឹក បើយោង តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា នៅឯប្រ ទេសចិនឯណោះវិញ មានករណី គ្រោះថ្នាក់ ផ្ទុះឧស្ម័នហ្គាស មេតាន ចេញពីក្រោមដីមួយកន្លែង បានធ្វើអោយមនុស្ស ៣ នាក់ ទទួលរងរបួស ធ្ងន់ និង ស្រាល ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បាន កើតឡើងនៅឯ សង្កាត់ Qiaokou ក្រុង Wuhan ខេត្ត Hubei ភាគកណ្តាល ប្រទេសចិន ។ យ៉ាង ណាមិញ បើតាមការអោយដឹង ពីនាយកដ្ឋាន ពន្លត់អគ្គីភ័យថ្នាក់ជាតិ បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា មកទល់នឹងខណៈនេះ​ បើតាមការអះអាង ជាជំហានដំបូង មូលហេតុដែលនាំអោយ មានករណីផ្ទុះនោះ ពុំទាន់បានដឹងច្បាស់នៅឡើយទេ ខណៈស្ថិតនៅក្រោមការតាមដានស៊ើប អង្កេតនៅឡើយ ។


ទន្ទឹមនឹងនេះ គេក៏ឃើញមាន ការខូចខាតផ្លូវមួយចំនួនផងដែរ ស្របពេលដែល ប្រព័ន្ធលូក្រោមដី មួយចំនួន រងនូវការខូចខាត ដូចគ្នាដែរ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: china New year Int news Unt news Unt news Hong Kong Beijing Shanghai