CamNews

អាមេរិកមានគោលនយោបាយថ្មី សំរាប់ជន អន្តោប្រវេសន៍ ខុសច្បាប់

ប្រធានាធិបតីអាមេរិច លោក Barack Obama បានប្រកាសនៅថ្ងៃនេះថាយើងនឹងផ្តល់ការ
ងារទៅឱ្យយុវជននិងយុវនារីក្មេងៗដែលធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទសយើង។

លោក Obama  បានបន្តទៀតថា  យើងនឹងបង្កើតច្បាប់អន្តោប្រវេសន៍   ដែលមានយុត្តិធម៌
និងត្រឹមត្រូវមួយនៅក្នុងប្រទេស   ហើយវានឹងមានការរីកចំរើន  សំរាប់រដ្ឋាភិបាលអាមេរិក
ជាមួយនឹងការផ្លាស់ប្តូរគោលនយោបាយថ្មីនេះ។

លោក  Obama  បានបន្ថែមទៀតថា  មានប្រជាពលរដ្ឋប្រមាណជា  ៨០០,០០០នាក់ អាច
ដាក់ពាក្យធ្វើការងារ  និងពន្យាពេល  នៃការធ្វើអន្តោប្រវេសន៍ចេញពីប្រទេសអាមេរិក ក្នុង
រយៈពេល២ឆ្នាំ៕

ដោយ៖ វណ្ណៈ
ប្រភព៖ couriermail


Tags: US International News​ usa law