ព័ត៌មានកីឡា៖ ការរំពឹងទុកដែលយល់ថា Floyd គឺពិតជាជួបការបរាជ័យ បានក្លាយជារឿងមួយចម្លែកពេកហើយ ដោយជោគជ័យគឺស្ថិតក្នុងកណ្ដាប់ដៃរបស់គាត់ ។ ឆ្លងកាត់ជាច្រើនដៃគូរ មកទល់នឹងពេលនេះ ជាពិសេសដៃគូរប្រកួតចុងក្រោយ Floyd ត្រូវបានគេយល់ថា ជោគជ័យ ៤៩ ប្រកួតកាន់តែរំកិលខ្លួនជិតចូលមកដល់ហើយ ។ Andre Berto គឺជាដៃគូរទី ៤៩ ដែល Floyd នឹងប្រឈមមុខក្នុងថ្ងៃទី ១២ ខាងមុខនេះ ហើយក៏ជាដៃគូរ ចុងក្រោយ ដែលត្រូវបានគេយល់ថា Floyd បង្គ្រប់កិច្ចទី ៤៩ ជោគជ័យមុនពេល ចូលនិវត្ដផងដែរ។
ប៉ុន្ដែទន្ទឹមនឹងការយល់ឃើញនេះ Floyd នៅតែចចេសអះអាងថា Andre Berto គ្មានចំនុចណាដែលមើលឃើញថាចាញ់នោះទេ គាត់ជ្រើសរើសដៃគូរម្នាក់នេះគឺ ពិតជាយល់ថាគាត់ជាកីឡាករខ្លាំង ដែលអាចធ្វើឲ្យគាត់ខិតខំអស់ពីសមត្ថភាពបាន។ Andre Berto នឹងក្លាយជាកីឡាករល្បីមួយរូប បន្ទាប់ពី ចូលប្រកួតជាមួយ គាត់ ដែលនៅពេលនេាះគាត់នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយក៏សង្ឃឹមថា Andre Berto ក៏ខិតខំប្រឹងប្រែងផងដែរ។ Floyd បានបន្ដទៀតថា គាត់មិនដែលមើលស្រាល Andre Berto ទេកន្លងមក ព្រោះគាត់យល់ថា Andre Berto ក៏ជាកីឡាករម្នាក់ដែលខ្លាំង ហើយការត្រៀមខ្លួនប្រកួតនេះ គាត់ក៏បាន ហ្វឹកហាត់ខ្លាំងជាងពេលណាៗទាំងអស់ បើសូម្បីតែមុនពេលប្រកួតជាមួយ ប៉ាក់គីអៅ។ ប្រភពដដែលបានបន្ដទៀតថា ប្រិយមិត្ដនៅតែយល់ ថាគាត់គឺជាមនុស្សកំសាក ហើយឲ្យតម្លៃខ្ពស់ទៅកាន់ប៉ាក់គឺអៅ ដែលប្រកួតចាញ់គាត់ទៅវិញ ។ គាត់មិនហ៊ានជំទាស់ទេ ប៉ុន្ដែបើពិតជាគិតដូច្នេះមែន គួរតែលះបង់គំនិតនេះចោលទៅ ប្រសិនជាប៉ាក់គីអៅ ពិតជាខ្លាំងមែននោះ ម៉េចបានជាមិនអាចផ្ដួលគាត់បាន ហើយលទ្ធផលបែជាចាញ់គាត់ទៅវិញ ។ គាត់ទើបជាអ្នកខ្លាំងពិតប្រាកដ គាត់នឹងធ្វើឲ្យបានល្អបំផុត សម្រាប់ជោគ ជ័យ ទី៤៩ នៅថ្ងៃទី ១២ ខាងមុខ ដើម្បីបង្ហាញថា គាត់ពិតជាខ្លាំងជារៀងរហូត TBE (the best ever) ក្នុងឆាកជីវិតអាជីពជាកីឡាករ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingnewsonline.net