ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ត្រូវបានសេចក្តីរាយការណ៍ បញ្ជាក់ឲ្យ ដឹងថា បានកាប់សម្លាប់ មនុស្សដល់ទៅ ២៨០ នាក់ នៅក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី ក្រោយ ពីខឹងសម្បារ សមាជិកគ្រួសារទាំងនោះ គគ្លើនហ៊ានចូលដៃ សហការ ជាមួយ នឹងកងកម្លាំងរដ្ឋាភិ បាលប្រទេសស៊ីរី ប្រឆាំងនឹងក្រុមខ្លួន។ ប្រភពបន្តអោយដឹងថា ការកាប់សម្លាប់រង្គាលលើកនេះត្រូវ បានធ្វើឡើង ក្នុងពេលតែមួយថ្ងៃតែមួយ ពោល ១ថ្ងៃបន្ទាប់ពី ជំនួយ មនុស្សធម៌ ពី រុស្ស៊ី ត្រូវបាន ផ្គត់ផ្គង់ទៅអោយ តំបន់ប្រឈមខាងលើ តាមផ្លូវអាកាស ។
ពលរដ្ឋក្នុងស្រុក គូសបញ្ជាក់ ដល់សារព័ត៌មាន Sputnik ឲ្យដឹងថា ការសម្លាប់រង្គាល លើកនេះ គឺវា ពិតជាសាហាវហួសពីការស្មាន ខណៈបានកើតឡើង នៅតំបន់ al-Bagilya ជា តំបន់ ដែលទើបតែ ទទួលបាន ជំនួយមនុស្សធម៌ ពីរុស្ស៊ី មួយថ្ងៃមុននេះ។ សារ ព័ត៌មាន Sputnik ចុះផ្សាយឲ្យដឹងថា ការសម្លាប់រង្គាលដល់សាហាវ ពីសំណាក់ ពួក ISIS ធ្វើ ឡើង ត្រឹមតែ ១ ថ្ងៃ នៅក្នុងខេត្ត ឈានទៅ សម្លាប់មនុស្ស ដល់ទៅ ២៨០ នាក់ រួមមានដូចជា ស្រ្តី ក្មេងតូចៗ និង មនុស្ស ចាស់ជាដើម ក្រោម ហេតុផលចោទប្រកាន់តែមួយគត់នោះគឺ សមាជិកគ្រួសាររបស់ ពួក គេ ចូលដៃ នឹងកងកម្លាំងរដ្ឋា ភិបាល។ ការសម្លាប់រង្គាលលើកនេះ គឺជាការកាប់សម្លាប់ទាំងពូជតែម្តង ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា ការសម្លាប់រង្គាល ដល់ សាហាវ និង យ៉ង់ឃ្នង់លើកនេះ គឺជាការ សម្លាប់រង្គាលក្នុងថ្ងៃ ដ៏សាហាវព្រៃផ្សៃ ដែលត្រូវ បានធ្វើឡើង ក្នុងរយៈពេល ៥ ឆ្នាំ ចាប់តាំងពីមាន ការប៉ះទង្គិចនៅប្រទេសស៊ីរី ។ សារព័ត៌មានរដ្ឋ ស៊ីរី ចុះផ្សាយ អោយដឹងថា ជនរងគ្រោះ ស្លាប់បាត់ បង់ជីវិត ទាំង ២៨០ នាក់ គឺជាជនស៊ីវិល ដោយឡែក អង្គការឃ្លាំមើលសិទ្ធមនុស្ស ឲ្យដឹងថា ច្រើន ជាងជនស៊ីវិល ត្រូវកាប់សម្លាប់ ក្នុងនោះ ក៏ មាន សមាជិក កងកម្លាំង រដ្ឋាភិបាលដូចគ្នាដែរ ដែល ត្រូវកាប់សម្លាប់នាពេលនោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ