CamNews

តារា 

អ្នកមានស្នេហាទើបយល់!! Kwan និយាយទាំងទឹកភ្នែកពីរឿងស្នេហាខ្លួន និងមិត្តប្រុស មុននិងក្រោយពេលបែកគ្នា

ថៃ ៖ អ្នកមានស្នេហាទើបយល់អារម្មណ៍ស្រលាញ់មនុស្សម្នាក់ខ្លាំង ហើយទីបំផុតក៏នៅតែចែកផ្លូវគ្នាដើររៀងៗខ្លួន ។ ឥលូវនេះយើងមកស្តាប់កិច្ចសម្ភាស៍របស់តារាសម្តែងថៃនាង Kwan Usamanee និយាយទាំងទឹកភ្នែកពីរឿងស្នេហាខ្លួន និងមិត្តប្រុស មុននិងក្រោយពេលបែកគ្នា ។

អរគុណដល់អ្នករាល់គ្នា ដែលបានផ្តល់ឱកាសឲ្យខ្ញុំនិយាយ ។ ខ្ញុំមិននិយាយអាក្រក់អំពីនរណាម្នាក់ឡើយ ហើយជាង ១០ ឆ្នាំដែលប្រលូកក្នុងវិស័យសិល្បៈនេះ ខ្ញុំរឹតតែមិនចេះចងគំនុំជាមួយអ្នកណា ។ ហើយថ្ងៃនេះខ្ញុំនឹងនិយាយអំពីរឿងខ្លួនឯង ព្រោះពេលនេះខ្ញុំបានចាកចេញពីជីវីតរបស់ Golf Pichaya ហើយ ។ 

អ្វីដែលខ្ញុំធ្វើកន្លងមក មិនមែនបោកប្រាស់អារម្មណ៍របស់អ្នកគាំទ្រដែលមានអោយខ្ញុំនិង Golf នោះទេ ។ ខ្ញុំបានសូមឲ្យអ្នករាល់គ្នាយល់ និងគោរពការសម្រេចចិត្តរបស់ខ្ញុំ។ ចំពោះហេតុផលគ្រប់យ៉ាង គ្មានអ្នកណាដឹងច្បាស់ក្រៅពីខ្ញុំនិងគាត់នោះទេ ហើយហេតុផលទាំងនេះ ខ្ញុំធ្លាប់បានប្រាប់ថា មិននិយាយតាំងពីដើមរហូតមកទល់ពេលនេះ ។ 

ខ្ញុំមិនចង់និយាយអ្វីដែលអាក្រក់ពីអ្នកដទៃ ហើយខ្ញុំគិតថា ខ្ញុំធ្វើការសម្រេចចិត្តដ៏ល្អមួយ ហើយវាគឺជាផ្លូវដែលល្អបំផុត ។​ ពីពេលនេះតទៅ ខ្ញុំក៏ត្រូវដើរចេញពីជីវីតរបស់ Golf និងក្រុមគ្រួសាររបស់គាត់ផងដែរ ។ 

រឿងរ៉ាវគ្រប់បានកើតឡើងមិនមែនត្រឹមតែ ២ ថ្ងៃឬមួយសប្តាហ៍ទេ ប៉ុន្តែវាបានកើតឡើងយូរណាស់ហើយ មុនពេលដែលពួកយើងបានបែកគ្នា ។ ហើយគាត់និយាយថា ស្នេហាគឺជាលុយ ប៉ុន្តែសម្រាប់ខ្ញុំស្នេហាគឺជាអ្វីដែលស្រស់ស្អាតបំផុត ដូច្នេះហើយទើបខ្ញុំត្រលប់ទៅត្រូវរូវគ្នាជាមួយគាត់ជាលើកទី ២ ក្រោយពីបែកគ្នាជាង ១០ ឆ្នាំ ។ ទទ្ទឹមនឹងនេះផងដែរ មនុស្សភាគច្រើនសុទ្ធតែបានដឹងថា ខ្ញុំបានជួបអ្វីខ្លះ ហើយខ្ញុំក៏បានធ្វើរឿងមិនល្អជាច្រើនទៅកាន់គ្រួសារខ្លួនឯង ព្រោះមនុស្សប្រុសម្នាក់ ។ ខ្ញុំខុសដែលមិនជឿលើម្តាយរបស់ខ្លួន ហើយខ្ញុំពិតជាខុសដែលជឿជាក់ទៅលើស្នេហា ។ ប្រសិនបើខ្ញុំជឿម្តាយខ្ញុំតាំងពីដើម ខ្ញុំក៏នឹងមិនឈឺចាប់ដូចថ្ងៃនេះដែរ ។ 

ខ្ញុំមិនដែលនាំអ្នកណាទៅឯផ្ទះរបស់ខ្ញុំនៅ Petch Buri ទេ តែខ្ញុំបែរជានាំមនុស្សប្រុសម្នាក់នេះទៅ ព្រោះខ្ញុំជឿជាក់ថា Golf គឺជាមនុស្សចុងក្រោយសម្រាប់ខ្ញុំ ។ មានពេលមួយ ខ្ញុំបាននាំកាត់ទៅណែនាំឲ្យក្រុមគ្រួសារខ្ញុំស្គាល់នៅទីនោះ ។ ក្រោយមកខ្ញុំក៏ចាប់ផ្តើមគិតអំពីការរៀបការ ដោយសារតែលោកពូរបស់ខ្ញុំ ប៉ុន្តែមិនមែនព្រោះម៉ាក់ទេ ។ ពេលនោះលោកពូខ្ញុំបាននិយាយអំពីការរៀបការជាមួយនិងគាត់ តែមិនបានរំលឹករឿងថ្លៃបណ្តាការទេ ។ ចំនែកឯម្តាយខ្ញុំវិញ ក៏មិនបាននិយាយរឿងនេះដែរ ។​ 

ខ្ញុំពិតជាមិនចង់និយាយអាក្រក់អំពីនរណាទេ ប៉ុន្តែថ្ងៃនេះខ្ញុំត្រូវតែនិយាយព្រោះខ្ញុំគឺជាកូនស្រីរបស់គាត់​ មិនអាចទ្រាំស្តាប់ដែលត្រូវមនុស្សគ្រប់គ្នាសម្លឹងមើលទៅគាត់ក្នុងផ្លូវមិនល្អនោះទេ ។ មួយវិញទៀត ម្តាយរបស់ Golf ធ្លាប់បាននិយាយថា គាត់ថ្លៃបណ្តាការសម្រាប់ខ្ញុំទេ ប្រសិនបើខ្ញុំមិនយល់ព្រម​ ខ្ញុំត្រូវតែមានកូនមុនពេលរៀបការ ។ 

ម្តាយរបស់ Golf បន្ថែមទៀតថា គាត់ក៏គ្មានចិញ្ចៀនពេជ្រសម្រាប់ខ្ញុំដែរ ហើយខ្ញុំត្រូវពាក់ចិញ្ចៀនកាឡៃ ។ ខ្ញុំពិតជាមិនអាចធ្វើបែបនេះដាក់ម្តាយរបស់ខ្ញុំ និងក្រុមគ្រួសារនោះទេ ។ 

ចំនែកឯរឿងបណ្តាការជាង ២ លានដុល្លារដែលម្តាយរបស់ខ្ញុំធ្លាប់បាននិយាយនោះ គាត់គ្រាន់តែនិយាយលេង ពេលនៅលើឡានជាមួយនិង Golf ប៉ុណ្ណោះ ៕

-ចុចអាន ៖ ម្តាយនាង Kwan និយាយអ្វីខ្លះ ក្រោយពីព័ត៌មានចុះផ្សាយថា គាត់ទារថ្លៃបណ្តាការកូនស្រីជាង ២ លានដុល្លារ?




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews 


Tags: Kwan Usamanee Vaithayanon Golf Pichaya