ការរួមភេទជាវិធីមួយយ៉ាងល្អ ដែលអាចធ្វើឱ្យអ្នកមានសុខភាពល្អ មានភាពរីករាយ
ធ្វើឱ្យអ្នកទទួលទានដំណេកបានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍
និង ដុតបំផ្លាញសារធាតុកាឡូរី។ កាលពីថ្ងៃម្សិលមិញ Camnews បានចេញផ្សាយនូវ
ហេតុផលមួយចំនួន ដែលមនុស្សគួរតែរួមភេទរាល់ថ្ងៃ ហើយខាងក្រោមនេះ គឺជាហេតុ
ផលមួយចំនួនទៀត ដែលអ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។
៦/ ការពារពីការឆ្លងជំងឺ (ផ្សាំនឹងរោគ)
ការរួមភេទ ឱ្យបានទៀងទាត់ត្រឹមត្រូវ អាចជួយបង្កើនបរិមាណនៃការផ្សាំ និងការពារ
រាងកាយអ្នកពីការឆ្លងនៃរោគផ្សេងៗ។ ជាពិសេស វាអាចធ្វើឱ្យរាងកាយមាំមួនខ្លាំងក្លា
ប្រឆំាងនឹងជំងឺ ផ្តាស់សាយ និង ជំងឺគ្រុនក្តៅ។
៧/ មានអាយុវែង
នៅពេលអ្នកបញ្ចេញទឹកកាមនឹងធ្វើឱ្យកោសិកាអ័រម៉ូន dehydroepiandrosterone
ចេញមកខាងក្រៅ ដែលអាចជួយឱ្យអ្នកកើនឡើងភាពផ្សាំនៃរោគ ជួសជុលកោសិកា
ដែលខូចទ្រុឌទ្រោម និងថែរក្សាស្បែកឱ្យមានសុខភាពល្អ។ ចំពោះបុរស រួមភេទបាន
យ៉ាងហោចណាស់ ២ដង ក្នុង ១សប្តាហ៍ រស់នៅបានយូរជាង បុរសដែលបានរួមភេទ
តិចតួច ត្រឹមតែ ១ដង ក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍។
៨/ ធ្វើឱ្យសរសៃឈាមដើរបានល្អ
ពីព្រោះថា ចង្វាក់បេះដូងរបស់អ្នកកើនឡើង នៅពេលអ្នករួមភេទ ហើយវាជួយធ្វើឱ្យ
ចលនាឈាមថ្មី ទៅផ្គត់ផ្គង់សរីរាង្គ និង កោសិការបស់អ្នក។ ខណៈដែលឈាម
កំពុងធ្វើចលនា រាងកាយអ្នកនឹងបណ្តេញចេញសារធាតុពុល និង សារធាតុផ្សេងៗ
ទៀត ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា នឿយហត់។
៩/ បង្កើនបរិមាណ អង់ត្រូជេន និង តេសស្ទូធើរ៉ូន (Oestrogen and Testosterone)
នៅក្នុងខ្លួនបុរស មានអកម៉កតេសស្ទូធើរ៉ូន ដែលធ្វើឱ្យបុរស មានតណ្ហាខ្លាំងហើយ
សារធាតុនេះ ក៏មាននៅក្នុងប្រភេទស្រាមួយចំនួនដែរ។ ចំពោះស្រ្តីមានសារធាតុអក
ម៉ន អង់ត្រូជេន អាចជួយការពារ ប្រឆាំងនឹងជំងឺបេះដូង និង ធ្វើឱ្យមានក្លិនក្រអូប៕
ដោយ៖ វណ្ណៈ
ប្រភព៖ timesofindia