ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មានបរទេស អាស៊ីវ័ន កាលពីអំឡុងថ្ងៃទី ៦ ម្សិលមិញនេះ បាន ចេញផ្សាយ អត្ថបទ សារព័ត៌មាន អោយដឹងថា នៅឯ ប្រទេស សឹង្ហបុរី ឯណោះវិញ ពោលគឺ នៅត្រង់ គី ឡូម៉ែត្រ ២៦០ នៃបណ្តោយ ផ្លូវហាយវេ North-South មានគ្រោះថ្នាក់ ចរាចរ ដ៏គួរអោយ រន្ធត់មួយ បាន កើតឡើង ដោយនៅក្នុងនោះ បានបណ្តាល អោយរថយន្ត ទំនើប Lamborghini បីគ្រឿង ឆេះខូចខាត ស្ទើរតែទាំងស្រុង ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្ថែមថា ករណីគ្រោះថ្នាក់ កណ្តាលទ្រូងផ្លូវ បណ្តាលអោយ រថយន្តទំនើប ៣ គ្រឿង ឆេះយ៉ាងដូច្នេះ បានកើតឡើង កាលពីម្សិលមិញនេះ នាវេលាម៉ោង ប្រមាណជា ៩ និង ៥៥ នាទី ព្រឹក ។ បើតាមការអះអាងអោយដឹងថា មានក្បូនរថយន្តទំនើប ៥ គ្រឿង បើកបន្ត កន្ទុយគ្នា ឆ្ពោះទៅក្រុង Kuala Lumpur ប្រទេស ម៉ាឡេស៊ី ។ ខណៈអ្នក បើកបរ ម្នាក់ បាត់បង់ម្ចាស់ការ ទៅបុក នឹងរបាំងចែកទ្រូងផ្លូវ ហើយនោះ រថយន្ត ទំនើប ២ គ្រឿងផ្សេងទៀត ដែលបើកបន្ត នៅពីរ ក្រោយ ក៏បានបន្ត មកបុកគ្នា និងផ្ទុះឆេះ មួយរំពេចតែម្តង។
យ៉ាងណាមិញ បើយោងតាមសម្តី លោក Norazam Khamis ជាប្រធាននាយកដ្ឋាន សង្គ្រោះបន្ទាន់ និង ពន្លត់អគ្គីភ័យ Negri Sembilan អះអាងអោយដឹងថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ចុះជួយសង្គ្រោះ រំលត់ភ្លើង ដោយប្រើឡានទឹក អស់ពីរគ្រឿង និងមន្រ្តីជំនាញ ១៤ នាក់ តែជាអកុសល រថយន្តទំនើប ១ គ្រឿង បានឆាបឆេះ ខូចខាត ទាំងស្រុង បាត់ទៅហើយ។ ជាសំណាង ល្អ ពុំមានបុគ្គល ណាមួយ ទទួល រងគ្រោះ រហូតដល់ថ្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន