កាលពីម្សិលមិញនេះកម្មវិធីបវរកញ្ញាខ្ទើយកែភេទថៃបានរៀបចំជុំទី ១ ដែលតម្រូវអោយក្រុមបវកញ្ញា
កែភេទទាំងនោះបង្ហាញសម្រស់ក្នុងការប្រកួតបាល់ទះលើទឹក។ តែបើក្រលេកមកមើលការប្រកួត
បវរកញ្ញាខ្ទើយកែភេទ អន្តរជាតិវិញនោះគឺគេបានរកឃើញ ម្ចាស់ជ័យលោភីលេខ ១ ហើយ។
បវរកញ្ញាខ្ទើយកែភេទអន្តរជាតិលេខ ១ ត្រូវបានទៅលើ Kevin Balot ដែលជាបេក្ខនារីមកពី
ប្រទេសហ្វីលីពីន ហើយលេខ ២ បានទៅលើ Jessika Simoes មកពីប្រស៊ីល និងលេខ ៣
បានទៅលើនាង Panvilas Mongkol មកពីប្រេស៊ីល។
នាង Kevin ដែលទទួលជ័យលោភី លេខ ១ នោះទោះបីជាបំពាក់ម្កុដហើយក្ដីក៏នាងនៅតែរំភើបដល់
ថ្នាក់ទប់ទឹកភ្នែកមិនជាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រូវបានជាប់ជាតារាថតរូបស្អាតប្រចាំកម្ម
វិធីផងដែរ។
កម្មវិធីជ្រើសរើសបវរកញ្ញាខ្ទើយកែភេទអន្តរជាតិនេះត្រូវបានគេជ្រើសរើស ភេទទី ៣ ដែលបានកាត់
កែមកជាស្រី ពី ២១ ប្រទេសជុំវិញពិភពលោក។ គ្រប់គ្នាសុទ្ធសឹងតែស្អាតៗ បើមិនដឹងប្រវត្តិមុខជា
ច្រលំថាជាស្រីស្អាតមិនខាន៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14