(កំពង់ធំ)៖ ធ្លាប់តែឮតែគេនិយាយតៗគ្នា ថា លោក យឹម យ៉ន ដែលអ្នកខេត្តកំពង់ធំ តែងតែហៅលោកថា ជា កែវ សារ៉ាត់ទី២ ដែលលោកមានសំឡងដូចបះបិទ នឹងតារាចម្រៀង កែវ សារ៉ាត់ ពេលនេះលោកបានបង្ហាញមុខ តាមរយៈកម្មវិធី«សំណើចតាមភូមិ» របស់ស្ថានីយទូរទស្ស CTN ធ្វើឲ្យបងប្អូនទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងពិតជាគួរឲ្យសរសើរនូវ ទឹកដមសំឡេងរបស់លោកមែន។
ក្នុងវេទិកា នៃកម្មវិធី «សំណើចតាមភូមិ» លោក យឹម យ៉ន បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «បាបកម្មអ្វីខ្ញុំ» និងបទជាច្រើន បើទោះបីជាបទនោះ ច្រៀងតែក្បាលបន្តិចៗក្ដី តែទឹកដមសំឡេងដ៏ក្រអៅក្រអួនរបស់លោក បានអង្រួនបេះដូងអ្នកទស្សនា ឲ្យបញ្ចូលមនោសញ្ចេតនា តាមអត្ថន័យចម្រៀងនេះ ។
ចង់ដឹងថា លោក យឹម យ៉ន ដែលមានរហស្សនាមថា ជា កែវ សារ៉ាត់ ទី២ មានទឹកសំឡេងពីរោះកម្រិតណា សូមស្ដាប់ និងទស្សនាទាំងអស់គ្នា៖
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី