CamNews

សុខភាព 

អត្ថប្រយោជន៍ទាំង១០ របស់ទឹកដូងចំពោះសុខភាព

ទឹកដូង បានជួយសង្គ្រោះជីវិត របស់ទាហាន ជាច្រើន ក្នុងអំឡុងពេល នៃសង្គ្រាម ។ ទឹកដូង គឺបានមកពី ដូងខ្ចីស្រស់ៗ ។ ដោយសារ តែការផ្ទុកជាតិ ប៉ូតាស្យូម ដ៏ច្រើនរបស់វា ទឹកដូង គឺពិតដើរតួទាំងជា វេជ្ជបណ្ឌិតផង និង ជាអ្នកចិញ្ចឹមរាងកាយ សំរាប់កីឡាករផង ។

១ ទឹកដូងគឺល្អសំរាប់ការបង្គ្រប់ ជាតិទឹក ដោយសារអ៊ីសូតូនីក ពីធម្មជាតិរបស់វា ។ នៅពេល ដែលរាងកាយ របស់អ្នក មានជាតិទឹក គ្រប់គ្រាន់ហើយ វានឹងមានភាពងាយស្រួល ក្នុងការកំចាត់ នូវជាតិពុល តាមរយៈការ បត់ជើងតូច ។

២ សារធាតុការពារប្រតិកម្មអុកស៊ីត ដែលបានរកឃើញនៅក្នុងទឹកដូង ជួយប្រឆាំងប្រយុទ្ធ នឹងរ៉ាឌីកាល់ នៅក្នុងរាងកាយ របស់អ្នក។

៣ ទឹកដូងជួយ ក្នុងការគ្រប់គ្រងទំងន់ នៅពេលវាត្រូវបាន គេប្រើជំនួសទឹកដោះគោ ដោយសារតែ វាមាន ជាតិខ្លាញ់ទាប និង គ្មាន កូឡេស្តេរ៉ូល ។

៤ ទឹកដូងអាចជួយកាត់បន្ថយការហើមប៉ោងនៅដៃ និង ជើងរបស់អ្នក ហើយវាក៏ជួយឲ្យមានភាព ងាយស្រួលក្នុងការបឺតស្រូបរបស់ ឱសថផងដែរ ។

៥ ការលាងមុខជាមួយនឹងទឹកដូង អាចជួយកាត់បន្ថយការ ចេញមុននៅលើផ្ទៃមុខ។

៦ ទឹកដូងអាចជួយកាត់បន្ថយសម្ពាធឈាម ។

៧ មានការអះអាងថា ការទទួលទានទឹកដូង គឺនឹងអាចជួយ រក្សាកម្រិត pH នៃសារធាតុរាវក្នុង រាងកាយអ្នក និងជំរុញដំណើរ ឈាម រត់ឲ្យបានល្អ ។ 

៨ ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជះសំរាប់កន្លែងហាត់កីឡា ដើម្បីបំពេញនូវអេឡិចត្រូលីតដែល បានបាត់បង់ ក្នុងអំឡុងពេលនៃ ការហាត់ប្រាណ ។

៩ វាជួយក្នុងការរំលាយអាហារ តាមរយៈការបញ្ចេញឧស្ម័ន ឲ្យមានវត្តមាន ក្នុងបំពង់អាហារ របស់អ្នក ។

១០ វេជ្ជបណ្ឌិតជាច្រើនបានណែនាំថា ទឹកដូងជួយក្នុងការរំលាយ គ្រួសក្នុងតម្រងនោម និង ជួយឲ្យវាមានភាពងាយស្រួល នឹងធ្លាក់ ចេញមក ៕

www.lookingtoday.com

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: benefit of coconut water health human knowledge lifestyle សុខភាព និងចំណេះដឹង