ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ដែលទើបតែ បានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះ អោយដឹងថា ភាគខាងកើត នៃដែនសមុទ្រសហ រដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា ទទួលរងនូវការវាយប្រហារ ពីសំណាក់ព្យុះព្រិលទឹកកក ដោយ នៅក្នុងនោះ បានបណ្តាលអោយជើងហោះហើរ ជាង ២០០០ ជើង ត្រូវបានលុបចោល ទាំងស្រុង ។
បន្ថែមពីលើនេះ បើយោងទៅតាមស្ថិតិ ពីគេហទំព័រ ស្តីពីជើងហោះហើរ បានគូសបញ្ជាក់អោយដឹងថា ជើងហោះហើរ ច្រើនជាង ៥០០ ជើង ត្រូវបានលុបចោលទាំងស្រុង ចេញពីអាកាសយានដ្ឋាន អន្តរជាតិ ៣ ផ្សេងៗពីគ្នា ដោយនៅក្នុងនោះ ជើងហោះហើរ មកពីអាកាសយានដា្ឋនអន្តរជាតិ LaGuardia Airport ចំនួន ២២៦ ជើងហោះហើរ ត្រូវបានលុបចោល ខណៈជើងហោះហើរ ចំនួន ១២៨ ជើង ផ្សេងទៀតមក ពីអាកាសយានដ្ឋាន អន្តរជាតិ John F. Kennedy International (JFK) Airport ក៏ត្រូវបានលុបចោលដូច គ្នាដែរ ស្របពេលដែល ជើងហោះហើរ ១៧៣ ជើង ផ្សេងទៀត ប្រចាំអាកាសយានដ្ឋាន Newark Liberty International Airport ក៏ត្រូវបានលុបចោលទាំងស្រុងផងដែរ ក្រោយពីមានការវាយប្រហារពី សំ ណាក់ព្យុះព្រិលទឹកកក ធ្លាក់មកលើទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃអង្គារ ម្សិលមិញនេះ វេលាម៉ោង ១១ និង ៤០ នាទី ព្រឹក (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក) ។
យ៉ាងណាមិញ ជាមួយនឹង អាកាសធាតុ ធ្លាក់ព្រិលដ៏អាក្រក់មួយនេះ ទីភ្នាក់ងារ អាកាសធាតុថ្នាក់ជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអាសន្ន ដូចគ្នាដែរ ពោលគឺ ប្រកាសអោយក្រុមមនុស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ អំឡុងពេលថ្ងៃត្រង់ ថ្ងៃអង្គារ រហូតដល់ ថ្ងៃពុធ ដោយនៅក្នុង នោះ ត្រូវប្រញាប់ទទូលកូនៗ យកមកផ្ទះអោយបានលឿន ជៀសវាង ការជាប់គាំង នៅកណ្តាលអាកា សធាតុ ដ៏ត្រជាក់មួយនេះ ខណៈកម្រិលព្រិល គរលើដី អាចនឹងមានកំរាស់ ពី ២០ ទៅ ៣០ ស.ម ឯណោះ។
ដោយឡែក លោក Bill de Blasio ជាអភិបាលក្រុង ញ៉ូវយ៉ក ក៏បានចេញសេចក្តីប្រកាស ព្រមានអោយ ដឹងផងដែរថា រាល់ក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋ នៅក្នុងក្រុង ទាំងអស់ បើសិនណាមិនមានការចាំ បាច់នោះទេ សូមកុំចាកឆ្ងាយអំពីផ្ទះ ព្រោះអាច នឹងបង្កជាផលវិបាក ដល់ប្រតិបត្តិការ សម្អាតព្រិលនៅ តាមដងផ្លូវសាធារណៈ។
គួររំឭកថា កាលពី ពីរសប្តាហ៍មុននេះ សហរដ្ឋអាមេរិក បានរងនូវការវាយប្រហារ ពីសំណាក់ព្រុះព្រិល ទឹកកក រួចម្តងមកហើយ ដោយនៅក្នុងនោះ បានបណ្តាលអោយមនុស្ស ១៣ នាក់ បានស្លាប់បាត់បង់ ជីវិតនៅឯភាគខាងជើង ប្រទេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ