ព័ត៌មានកីឡា៖ ជារឿងមួយដែលមិនគួរឲ្យនឹកស្មានដល់ ទាល់តែសោះ ក្រោយពីលេចឮដំណឹងយ៉ាងក្ដៅគគុកតាមបណ្ដាញគេហទំព័រព័ត៌មានអន្ដរជាតិ មួយបានចុះផ្សាយថា Floyd ហ៊ាន ចំណាយលុយញ៉ាំអាហារប្រចាំថ្ងៃមួយចាន តម្លៃដល់ទៅ ១០០០ ដុល្លារ ។
យោងតាមគេហទំព័រអន្ដរជាតិមួយឈ្មោះ tmz បានបង្ហាញឲ្យដឹងថា Floyd ហ៊ានចំណាយលុយជួលចុងភៅផ្ទាល់ខ្លួនមកចំអិនអាហារប្រចាំថ្ងៃ ក្នុងតម្លៃមួយចានដល់ទៅ ១០០០ ដុល្លារ ដែលបរិមាណនៃការញ៉ាំរបស់គាត់ ក្នុងមួយថ្ងៃចំនួន ៤ ចាន ហើយចំនួនថ្ងៃដែលគាត់ត្រូវចំណាយពេលញ៉ាំគឺ មានរយៈពេលដល់ទៅ ៤៦ថ្ងៃបើគិតទៅដល់ថ្ងៃចូលរួមប្រកួតជាមួយប៉ាក់គឺអៅ ។
ប្រភពគេហទំព័របានបន្ដទៀតថា ចុងភៅស្រីដែលចូលខ្លួនមកចំអិនអាហារនេះគឺជាមេចុងភៅល្បីឈ្មោះខាងអាំងសាច់ បានត្រូវគេហៅថា Chef Q នឹងនៅប្រចាំកាលបន្ដជាមួយ Floyd រហូតដល់ថ្ងៃប្រកួតចូលមកដល់ ។
ជាការបង្ហាញពីតួនាទីជាចុងភៅពិសេស ស្រី្ដម្នាក់នោះបាននិយាយប្រាប់អ្នកការសែតថា សម្រាប់ ពេលវេលាអាហាររបស់ Floyd គឺមិនទៀងទាត់នោះ នោះទេ ខណៈណាដែលគាត់ឃ្លាន ហើយប្រាប់នោះ គឺជាពេលដែលគាត់ចាប់ផ្ដើមចំអិនដែរហើយ ពោលគឺពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ។ ហើយរឿងមួយដែលជាលក្ខណៈចម្លែករបស់គាត់ គឺ គាត់ចូលចិត្ដញ៉ាំអាហារណាដែល ស្រស់ៗ គឺគាត់មិនញ៉ាំអាហារជា ប្រភេទគ្រឿងកំប៉ុង រឺផ្អាប់នោះឡើយ ហើយបើតាមការកត់សម្គាល់ពេលខ្លះ ឃើញគាត់ញ៉ាំដូចជា ស្ពាគីទី ឬក៏ តាកូស (spaghetti or taco ) ប៉ុន្ដែសម្រាប់អាហារទ្រទ្រង់សុខភាព ដើម្បីប្រកួតជាមួយ ប៉ាក់ គីអៅ វិញគឺមានជាប្រភេទអាហារដែលសំបូរជាតិប្រូតេអ៊ីន ។
ជាការចំណាយក្នុងមួយចានដល់ទៅ ១០០០ ដុល្លារ ចុងភៅបាននិយាយថា តាមពិតគាត់មិនតម្រូវឲ្យ Floyd ត្រូវចំណាយដល់ថ្នាក់ហ្នឹងនោះ ទេ ប៉ុន្ដែកន្លងមក Floyd បានគិតថា តម្លៃនេះ ពិតជាថ្លៃខ្លាំងណាស់។
គូសបញ្ជាក់ផងដែរថា ក្រៅពីគេហទំព័រ tmz នេះទៅ មិនទាន់មាន គេហទំព័រផ្សេងណាទៀត ចុះផ្សាយនៅឡើយ ទេ ។
មុខម្ហូបផ្សេងៗដែល Floyd ត្រៀមកម្ម៉ង់ សម្រាប់បំប៉នសុខភាព ដើម្បីផ្ដួល ប៉ាក់ គីអៅ ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .tmz.