CamNews

ព័ត៌មានអន្តរជាតិ 

មីយ៉ាន់ម៉ា ជោគជ័យ​មុនគេ នៅអាស៊ី ក្រោយ UN ថ្កោលទោសចំៗ ពីការសង្គ្រោះ ពួក Rohingya

ព័ត៌មានអន្តរជាតិ ៖ កងទ័ពជើងទឹក ប្រទេស មីយ៉ាន់ម៉ា អំឡុងថ្ងៃទី ២២ ឧសភា ចុងសប្តាហ៍កន្លងទៅ នេះអោយដឹងថា ខ្លួនបានអនុវត្តការជួយសង្គ្រោះជាលើកដំបូង ចំពោះទូកអន្តោប្រវេសន៍ក្រោយពីមាន ការផ្ទុះឡើងនូវសម្ពាធពីសហគមន៍អន្តរជាតិ ស្របពេលដែល អង្គការសហប្រជាជាតិ  ចេញសេចក្តីប្រ កាសព្រមាន ពីវត្តមាននៃការខិតជិតមកដល់ ភ្លៀងមូសុង ដែលអាចនាំមកនូវគ្រោះថ្នាក់​ ដល់ក្រុមជន អន្តោប្រវេសន៍រាប់ពាន់នាក់ បន្តរសាត់អណ្តែតនៅឡើយ នៅឯសមុទ្រ ។

មន្រ្តីជាន់ខ្ពស់ នៃកងទ័ពជើងទឹក លោក Tin Maung Swe មកពីភាគខាងលិចរដ្ឋ Rakhine ផ្តល់ជាកិច្ច សម្ភាសន៍ដល់ សារព័ត៌មាន AFP អោយដឹងថា នាវាកងទ័ពជើងទឹក បានប្រទះឃើញ ទូក២គ្រឿងនៅ ថ្ងៃទី ២១ ឧសភា កន្លងទៅ អំឡុងពេល ចេញល្បាត ខណៈវត្តមាន ជន​​  អន្តោ ប្រវេសន៍ ​សញ្ជាតិ បេន ហ្គាល់ ប្រមាណជាង ២០០ នាក់ បង្ហាញខ្លួននៅលើទូកទាំង ២ គ្រឿងនោះ ។​ គួររំឮកថា សញ្ជាតិ បេន ហ្គាល់ គឺជាពាក្យមួយដែលត្រូវបានប្រើជាញឹកញាប់ ដោយមន្រ្តីប្រទេស មីយ៉ាន់ម៉ា ពណ៌នាពីជនជាតិ ដើមភាគតិច Rohingya មានចំនួនប្រជាជនសរុប ១,៣លាននាក់ដែលមានវត្តមានរស់នៅក្នុងប្រទេស មីយ៉ានម៉ា ប៉ុន្តែ ត្រូវបានរដ្ឋាភិបាលប្រទេសនេះ មិនចាត់ចូលជាពលរដ្ឋរបស់ខ្លួននោះទេ ។


គួររំឮកថា ការធ្វើទុក្ខទោម្នេញពីសហគមន៍ ក្រីក្រ មានការរីករាលដាល នៅក្នុងរដ្ឋ Rakhine នោះ គឺជា មូលហេតុចម្បង ដេលបណ្តាលអោុយមានការ    ជម្លៀសខ្លួននៅក្នុង តំបន់ គួបផ្សំជាមួយនឹង ការកើន ឡើងដូចគ្នាដែរ ពីការរត់គេចចេញពីគ្រោះទុរកភ្ស នៅក្នុងប្រទេស បង់ក្លាដេស ។ ប្រភពបញ្ជាក់អោយ ដឹងថា ការជួយសង្គ្រោះរបស់កងទ័ពជើងទឹក លើកនេះ គឺទទួលការស្វាគមន៍ ពី ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន (UNHCR​) ដែលបានលើកឡើងអោយដឹងថា គឺជា ការ​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​ឱ្យ​ជន​ចំណាក​ស្រុក​ ។ ទោះជាយ៉ាងណាក៏ដោយចុះ ការព្រួយ បារម្ភនៅតែបន្តមាន ពីវត្តមាន ជនអន្តោប្រវេសន៍រាប់ពាន់នាក់ផ្សេងទៀត បន្តរសាត់អណ្តែតនៅឡើយ នៅឯឈូងសមុទ្រ Bengal ។


លោកស្រី Vivian Tan អ្នកនាំពាក្យអោយ UNHCR អោយដឹងថា ពួកយើងសង្ឃឹមយ៉ាងមុតមាំពីដំណើរ ការនៃការជួយសង្គ្រោះវិជ្ជមានលើកនេះ នឹងយកត្រាប់តាម ពី   សំណាក់ប្រជាជាតិនៅក្នុងតំបន់ ដើម្បី ធានាអោយបាននូវការជួយសង្គ្រោះបានទាន់ពេល មុនវត្តមាន រដូវព្យុះភ្លៀង មូសុងមកដល់ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Rohingya