CamNews

តារា 

សុខ ពិសី៖ «ទោះត្រូវជាំដៃ ជាំជើង ឈឺពេញខ្លួន ងើបដើរមិនរួច ក៏ត្រូវតែទ្រាំ.!»

(ភ្នំពេញ)៖ តារាចម្រៀងលំដាប់កំពូល ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កាលពីប៉ុន្មាន​ថ្ងៃ​នេះ ​បានសម្តែងខ្សែភាពយន្តមួយ របស់ផលិតកម្ម សាន់ដេ ក្នុងឈុតមួយ​តម្រូវឲ្យគេចាប់នាង​ ចងដៃ​ជើងផ្អោប​ជា​មួយកៅអី រហូតបណ្តាលឲ្យមានស្លាកស្នាមជាំដៃជាំជើង និងឈឺពេញខ្លួន ស្ទើរងើប​ដើ​រពុំរួច។ ប៉ុន្តែជាចម្លើយត្រូវបាន ពិសី ឆ្លើយថា នាងអត់ខ្វល់អ្វីទេ ​ទោះត្រូវឈឺជាងនេះក៏​ពេ​ញ​ចិត្តដែរ ពោលគឺចង់បានតែម្យាងប៉ុណ្ណោះ គឺភាពយន្តមានគុណភាព និងក៏ព្រោះតែនាងស្រឡាញ់ការងារផងដែរ។

ថ្លែងប្រាប់គេហទំព័រ Khmertalking កាលពីពេលថ្មីៗនេះ ​តា​រាច​ម្រៀងសំឡេងស្រទន់ចរឹតរួសរាយ មានប្រជាប្រិយភាព កញ្ញា សុខ ពិសី បានប្រាប់​ឲ្យដឹង​ថា​ ពិតមែនតែខ្លួននាង ត្រូវឈឺស្ទើរងើបដើរមិនរួចហើយ ដៃជើងមានស្នាមជាំបែបនេះ យ៉ាងណា​ក្តីក៏នាងមិនរួញរា ក្នុងការសម្តែងដែរ ព្រោះថាសិល្បៈ នាងស្រឡាញ់ខ្លាំង ហើយកាន់តែពិសេសជាងនេះ គឺដើម្បីគុណភាពនៃខ្សែភាពយន្ត ឲ្យកាន់តែមានភាពល្អ ពេលចាក់បញ្ចាំងទទួលបានការគាំទ្រ ពីទស្សនិកជន។

តារាចម្រៀង ដែលស្ថិតក្នុងដួងចិត្តយុវវ័យ មានសម្ដីស្រទន់គួរឲ្យលង់ស្នេហ៍ កញ្ញា សុខ ពិសី បានបន្ត​ថា «​ខ្ញុំនិងខិតខំឲ្យអស់ពីសមត្ថិភាព ហើយខ្ញុំទទួលស្គាល់ថា ការថតខ្សែភាយន្ដនេះ គឺលំបាកសម្រាប់ខ្ញុំ ព្រោះឈុតសម្ដែ​ង​ជាច្រើន ដែលខ្ញុំមិនធ្លាប់សម្ដែងពីមុនមក នឹងត្រូវឈឺខ្លួន អត់ងងុយ និងមានកម្មវិធី concert បន្តគ្មានពេលសំរាក​សោះ ប៉ុន្ដែការចំណាយ​កម្លាំងរបស់ខ្ញុំ អាចជួយលើកស្ទួយវិស័យភាពយន្ដខ្មែ​រ ឲ្យកាន់តែរីកចម្រើន ខ្ញុំគ្មានពាក្យថារួញរាទេ គឺមានតែការតស៊ូ ហើយខ្ញុំក៏អរគុណបងប្អូនទាំងអស់ សម្រាប់ក្ដីស្រឡាញ់ និងការគាំទ្រ!»។

កញ្ញា សុខ ពិសី បាននិយាយទៀតថា សភាពនៃការជាំ​ដៃ និងជើងរបស់នាងនេះ គឺកើតឡើង​​ក្រោយ​ពេល​សម្តែងក្នុងឈុតមួយ ដែលត្រូវឲ្យក្រុមចោរចាប់ជំរិត ​នាង ចងដៃ​ចងជើងភ្ជាប់​ជាមួយនឹងកៅអី ហើយចាប់វាយធ្វើបាបតួសម្តែងប្រុស ដែល​​សម្ដែងជាឪពុករបស់នាង ដើម្បីជំរិតទារប្រាក់។ ប៉ុន្តែនៅពេលរើបបំរាស់ ក៏មានសភាពជាំយ៉ាងដូច្នេះតែម្តង ​ធ្វើឲ្យឈឺចាប់ ស្ទើរងើបដើរមិនរួច។

តារាចម្រៀងរូបស្រស់ កញ្ញា សុខ ពិសី បានបន្ថែមទៀតថា ថ្វីត្បិតនាង ត្រូវជាំដៃនិងជើង ហើយ​​ឈឺ​ពេញខ្លួនប្រាណបែបនេះ ក៏ពិតមែន ​នាងនៅតែសប្បាយចិត្ត សម្រាប់ការសម្តែងនេះ​ដដែ​ល។ ម្យ៉ាងវិញទៀត ទោះបីជាពេលក្រោយៗ មានឈុតឆាកសម្តែង​ត្រូវលំបាកជាងនេះ ក៏នាងពេញចិត្តសម្តែង មិនរាថយឡើយ៕ ​

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sok pisey