CamNews

ជីវិត និងការងារ 

រូបតំណាកខ្មោច កាន់តែមានច្រើនឡើងក្នុងប្រទេសចិន ដើម្បីអំណរបុណ្យ "Halloween"


ចិន៖ តាមការអោយដឹងពីគេហទំព័រ jschina កាលពីថ្ងៃទី ២៤​ តុលាម្សិលមិញនេះថា ប្រ
ជាជនចិន ជាពិសេសក្មេងៗជំទង់ជាច្រើននាក់ បាននាំគ្នាទៅផ្សារទំនើបដើម្បីទិញសម្ភារ
ធ្វើរូបតំណាងខ្មោច សម្រាប់ថ្ងៃបុណ្យ "Halloween" ។


តាមការបកស្រាយនៃពួកបញ្ញាវ័ន្ដនៃលោកខាងលិច បានបង្ហាញថា បុណ្យ Halloween
គឺបុណ្យកំសាន្ដមួយ បន្ទាប់ពីរការប្រមូលផលរួចរាល់ហើយរបស់ប្រជាជនអឺរ៉ុប។ តែក៏មាន
ការបកស្រាយដែរថា បុណ្យនេះ គឺជាការរំលឹកឧទ្ទិសដល់ព្រលឹងខ្មោចស្លាប់ នៃពួកអ្នក
មិនចូលកាន់សាសនាគ្រឹស្ដ។

ក្រោយៗមក បុណ្យនេះត្រូវបានភាយសាយស្ទើរតែទូទាំងពិភលោក ដែលត្រូវបានគេកំ
ណត់យកថ្ងៃទី ៣១ តុលា ក្នុងការធ្វើបុណ្យនេះ ជារៀងរាល់ឆ្នាំ។ ចំពោះប្រជាជនចិនវិញ
គេក៏បានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់បុណ្យនេះផងដែរ ជាក់ស្ដែងដូចជានៅក្រុងSou-
zhou នៃខេត្ដ Jiangsu ភាគខាងកើតនៃប្រទេសចិន៕

 

 

ដោយ៖ នារី
ប្រភព៖ jschina


Tags: lifestyle living Halloween China