CamNews

តារា 

កាលដែលជួបហើយស្រលាញ់គ្នាជារឿងងាយ ប៉ុន្តែតស៊ូកាន់ដៃគ្នាដល់ថ្ងៃរៀបការជារឿងពិបាក តោះមកស្គាល់គូស្នេហ៍

គេឯងតែងនិយាយថា ស្នេហាគឺជាអាវុធមុខពីរ អាចធ្វើឲ្យមនុស្សពីរនាក់យំបាន តែក៏អាចធ្វើឲ្យគូស្នេហ៍មានអាយុថាមានក្តីសុខ នៅពេលដែលបាននៅក្បែរ និងទទួលបានភាពកក់ក្តីពីមនុស្សដែលយើងស្រលាញ់ ។ 

ជាការពិតណាស់ គូស្នេហ៍ណាក៏ដូចគូណា កាលដែលជួបហើយស្រលាញ់គ្នាជារឿងងាយ ប៉ុន្តែការតស៊ូកាន់ដៃគ្នាដល់ថ្ងៃរៀបការជារឿងពិបាក ។ តោះមកស្គាល់គូស្នេហ៍ស្គាល់គ្នាតាមហ្វេសប៊ុក អាចស្រលាញ់គ្នាបានយូរយ៉ាងនេះ មុនដឹកដៃគ្នាចូលរោងការ ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អុី ជីង និង ផេង ភារៈធារី បានឲ្យដឹងថា អ្នកទាំងពីរបានស្គាល់គ្នាតាមហ្វេសប៊ុក ហើយក៍ចាប់ផ្តើមស្រលាញ់គ្នាជាសង្សារ រហូតយល់ចិត្តថ្លើមគ្នា បូករួមទាំងចិត្តស្មោះរៀងៗខ្លួន ធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តភ្ជាប់ពាក្យ ព្រមទាំងរៀបការជាមួយគ្នានៅឆ្នាំ ២០១៨ ខែធ្នូ ថ្ងៃទី ០២ កន្លងទៅនេះ ។ 

មុននេះឈានចូលដល់ពិធីមង្គលការ ឧបសគ្គស្នេហ៍ និងការតស៊ូជាមួយគ្នាក៏មានច្រើន ទម្រាំមានថ្ងៃនេះ ។ ការស្រលាញ់គ្នាបានយូរអង្វែងលុះត្រាតែមនុស្សពីរនាក់ចេះឲ្យតម្លៃ យល់ចិត្ត អត់អោន ផ្តល់ភាពសំខាន់ឲ្យគ្នាទៅវិញទៅមក ទើបស្នេហារបស់អ្នកទាំងពីរស្ថិតស្ថេរ កុំអាងឈ្លោះបន្តិចសុំបែកៗ គង់នឹងមានថ្ងៃណាមួយអ្នកទាំងពីរហត់នឿយ ក៏ព្រមដោះលែងស្នេហាឲ្យចាកចេញទៅ ទាំងដែលមនុស្សពីរនាក់នៅស្រលាញ់គ្នា តែក៏មិនចង់បន្តព្រោះមានតែការមិនយល់ចិត្តគ្នា ដូច្នេះបើចង់ស្រលាញ់គ្នាបានយូរ ត្រូវចេះវិធីសាស្រ្តដែលអេតមីនលើកឡើងខាងលើ ។ 

គួរបញ្ជាក់ឲ្យដឹងថា​ អុី ជីង និង ផេង ភារៈធារី បានចាប់ផ្តើមទាក់ទងគ្នាតាំងពីឆ្នាំ ២០១២ រហូតរៀបការនៅឆ្នាំ ២០១៨ ។ សុំជូនពរឲ្យអ្នកទាំងពីរស្រលាញ់ដល់កោងខ្នង មានកូនចៅគួរឲ្យស្រលាញ់ដូចម៉ាក់ប៉ាគេចឹង ៕











Tags: Local news Social news