CamNews

តារា 

សប្តាហ៍ក្រោយ យើងនឹងអាចដឹង អំពីអនាគតរបស់ Rooney នៅ Old Trafford

David Moyes នឹងចាប់ផ្តើមបញ្ចេញស្នាដៃ គ្រប់គ្រងក្រុមរបស់ខ្លួន ក្នុងពេលឆាប់នេះ បន្ទាប់ពី
Rooney នៅតែចង់ចាកចេញពីទឹកដី Old Trafford ។

David Moyes នឹងចាប់ផ្តើមការងារ នៅសប្តាហ៍ក្រោយនេះ ដោយធ្វើការ ជួបផ្ទាល់ជាមួយ Rooney
ដើម្បីបញ្ចុះបញ្ចូល បន្ទន់ចិត្ត Rooney អោយនៅលេង Old Trafford ជាបន្ត ។ Moyes ចង់អោយ
Rooney បំភ្លេចរឿងចាស់ ដែលគេធ្លាប់មានជាមួយ Moyes ហើយយកក្តីស្រឡាញ់របស់គេទៅ
លើ Sir Alexferguson ដាក់ចិត្តមកលេងជាមួយ Manchester United ដើម្បីការពារតំណែងជើង
ឯក English Premier League វិញ ។



ភ្ជាប់ជាមួយនឹង តំណឹងនៃការចាកចេញ របស់ Rooney នោះបងធំរបស់ Chelsea លោក Mourinho
ក៏ចង់បាន Rooney មកលេងក្នុងក្រុម Chelsea ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមកាំភ្លើងធំ Arsenal
របស់ Arsene Wenger ក៏ចង់បាន Rooney មកចូលរួមដូចគ្នា ជាមួយនឹង Chelsea ។

គួរបញ្ជាក់ផងដែរថា Sir Alex Ferguson បានទិញ Rooney ចេញពី David Moyes នៅ Everton ក្នុង
តំលៃ ២៧ លានផោនក្នុងឆ្នាំ ២០០៤ ។ Moyes អាចនឹងតំលើងថ្លៃប្រាក់កំរៃ អោយ Rooney ប្រសិន
បើចង់អោយគេ​ នៅលេងជាបន្ត តែ Moyes ក៏ត្រូវប្រយ័ត្នពីការ តាមប្រមាញ់របស់ Chelsea និងក្រុម
Arsenal ផងដែរ ៕


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: wayne rooney manchester united red manu david moyes football stars