ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ កាលពីវេលាព្រឹកមិញនេះ បានចេញ សម្រង់អត្ថបទសារព័ត៌មាន អោយដឹងថា នៅឯក្រុង សៀងហៃ ប្រទេសចិន ឯណោះវិញ ពោលនៅ ថ្ងៃដើមសប្តាហ៍នេះ ចិន និង រុស្ស៊ី បានសម្រេចធ្វើសមយុទ្ធយោធា ជើងទឹករួមគ្នា។
សេចក្តីរាយការណ៍ បន្តអោយដឹងថា អគ្គមេបញ្ជាការ កងទ័ពជើងទឹក ប្រទេស ទាំងពីរ បានរៀបចំ ក្នុងការដាក់ពង្រាយកម្លាំង ក្នុងក្រុង សៀងហៃ ស្តីពី ការធ្វើសមយុទ្ធយោធា ។ យ៉ាងណាមិញ បើ តាមការអោយដឹង សមយុទ្ធយោធា ជើងទឹក ប្រចាំឆ្នាំ រវាងប្រទេសទាំងពីរ លើកនេះ មានឈ្មោះថា "Joint Sea-2014" បានចាប់ផ្តើម កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដោយនៅក្នុងនោះ ប្រភពបញ្ជាក់ ច្បាស់ថា នឹងចំណាយពេល ប្រមាណជាង ១ សប្តាហ៍ ក្នុងការធ្វើសមយុទ្ធយោធា ទ្វេភាគីលើកនេះ
គួរបញ្ជាក់ថា អំឡុងពេលដែល មានសកម្មភាព ធ្វើសមយុទ្ធយោធារួម សម្បទាយោធា ដែលត្រូវ បាន ប្រមុខរដ្ឋប្រទេសទាំងពីរ លើកយក មកធ្វើការហ្វឹកហ្វើននោះ រួមមានដូចជា ៖ នាវា ១៤ គ្រឿង នាជ្រមុជទឹក ២ គ្រឿង យន្តហោះ ៩ គ្រឿង ក៏ដូចជា ឧទ្ធម្ភាគចក្រ មួយចំនួនផ្សេងទៀត រួមនឹងកង កម្លាំងយោធា ដែនទឹក មកពីប្រទេស ទាំងពីរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ