CamNews

ព័ត៌មានអន្តរជាតិ 

ជនរងគ្រោះស្លាប់ ដោយសារយន្តហោះ យោធា Hercules ធ្លាក់ និងផ្ទុះឆេះ ចំសណ្ឋាគារ កើនឡើងជាបន្តបន្ទាប់

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប្រទេស ឥណ្ឌូនេស៊ី បញ្ជាក់ ក្តែងៗ   អោយ ដឹងថា សាកសពជនរងគ្រោះ ១៤១ នាក់ ត្រូវបានគេប្រទះឃើញ និងនាំយកមកវិញហើយបន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះ ដឹកជញ្ជូនយោធា ទៅតំបន់ទីប្រជុំជន ពោលធ្លាក់ចំសណ្ឋាគារមួយកន្លែង ក្នុងទីក្រុងMedanអំឡុង ថ្ងៃអង្គារ ម្សិលមិញនេះ ។


ប្រភពពីមន្រ្តីយោធាអោយដឹងថា សមាជិកសហសេវិក ១២២ នាក់  ដែល  មានវត្តមាននៅលើយន្ត ហោះដឹកទំនិញយោធា ប្រភេទ Hercules C-130 គឺគ្មាននរណាម្នាក់ មាន  ឱកាស នៅរស់រានមាន ជីវិតនោះទេ ក្រោយពីយន្តហោះធ្លាក់ចុះ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ដោយធ្លាក់បុកចំ ផ្ទះ និងសណ្ឋា គារក្នុងក្រុង ។


សេចក្តីរាយការណ៍អោយដឹងថា ទន្ទឹមនឹងការស្លាប់បាត់បង់ជីវិត ជនរងគ្រោះនៅលើយន្តហោះនៅ លើដីគោកឯណោះវិញ ប្រភពបញ្ជាក់ថា ហោចណាស់ មនុស្ស ១៩ នាក់​បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ។ ជាលទ្ធផល មកទល់ព្រឹកថ្ងៃពុធនេះ តួរលេខអ្នកស្លាប់កើនឡើងដល់ ១៤១ នាក់ ហើយ ។

មន្រ្តីផ្លូវការម្នាក់ សរបញ្ជាក់ដល់ កាសែតក្នុងស្រុក ឥណ្ឌូនេស៊ី Jakarta Globe អោយដឹងថា ជនរង គ្រោះមួយចំនួន ត្រូវបានបញ្ជាក់អត្តសញ្ញាណ តាមរយៈការធ្វើការវិភាគ សំណាកឈាម ។ គួររំឮក​ ថាមូលហេតុដែលនាំអោយយន្តហោះយោធា ទទួលបន្ទុកខាងដឹកទំនិញ  មួយ គ្រឿងនេះធ្លាក់ និង ផ្ទុះឆេះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេប៉ុន្តែបើតាមសម្តីសាក្សីដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែកអោយដឹងថា Hercules C-130 រំពេចនោះ ចាប់ផ្តើម  មានបញ្ហា ដាំក្បាលធ្លាក់ចុះ ក្រោយ ពីហោះឡើងបានតែបន្តិច ពីទីក្រុង Medan ជាទីក្រុង ធំ លំដាប់ទី ៣ របស់ឥណ្ឌូនេស៊ី មានវត្តមាន នៅលើកោះស៊ូមាត្រា ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501 Hercules