CamNews

ព័ត៌មានអន្តរជាតិ 

ឯកសារ អ៊ីម៉ែល ១៥ អ៊ីម៉ែល បាត់ពី Server ឯកជន លោកស្រី Hilary Clinton ហើយ

ព័ត៌មានអន្តរជាតិ ៖ នាយកដ្ឋានរដ្ឋ ឬ The State Department សហរដ្ឋអាមេរិក គូសបញ្ជាក់អំឡុង ថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អោយ  ដឹងថា អ៊ីម៉ែល ចំនួន ១៥ របស់លោកស្រី Hilary Clinton អតីត រដ្ឋលេខាធិការជាតិ    សហរដ្ឋអាមេរិក  នោះ បានបាត់ចេញពី Server ផ្ទាល់ខ្លួន (Server ឯកជន ) របស់លោកស្រីបាត់ទៅហើយ ។


បន្ថែមពីលើនេះ សារ   ព័ត៌មាន the Associated Press ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ករណី បាត់ សារអេឡិចត្រូនិច (email) ទាំង ១៥   លើកនេះ មិនបានចោទជាសំនួរថាតើ email ទាំងនោះ  ជាឯកសារជាប់ពាក់ ព័ន្ធនឹងការវាយប្រហារអត្តឃាត ឆ្នាំ២០១២ទៅលើមូលដ្ឋានកុងស៊ូលសហរដ្ឋ អាមេរិក នៅក្នុងទី ក្រុង Benghazi ប្រទេសល៊ីប៊ី ឬក៏  យ៉ាងណានោះទេ ប៉ុន្តែ និន្នាការ នៃអវត្តមាន Email ទាំង ១៥ របស់អតីតរដ្ឋលេខាធិការជាតិលើក   នេះ  អាចនឹងនាំអោយផ្ទុះឡើងជាចម្ងល់ ថា អាចទេ Email ទាំងនោះ បង្ហាញវត្តមានរបស់ខ្លួននៅ នាយកដ្ឋាន រដ្ឋ សហរដ្ឋអាមេរិក ។


គួរបញ្ជាក់ថា បន្ទាប់ពី នាយកដ្ឋានរដ្ឋ សហរដ្ឋអាមេរិក ធ្វើការចេញ  ផ្សាយអោយដឹងថា លោកស្រី Hilary Clinton បានប្រើប្រាស់ server ឯកជន សម្រាប់រាល់ទំនាក់ទំនងរដ្ឋាភិបាលនោះ ប្រភព បន្ត បញ្ជាក់អោយដឹងថា លោកស្រី Clinton បានប្រគល់ឯកសារ   អ៊ីម៉ែល ប្រមាណ ៥៥,០០០ អ៊ីម៉ែល ទៅនាយកដ្ឋានរដ្ឋ សម្រាប់ធ្វើការតាមដានត្រួតពិនិត្យ ក៏ដូចជា ស៊ើបអង្កេត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news USA United States Michelle Obama Hillary