(ជប៉ុន)៖បុរសម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីបានចូលទៅក្នុងផ្ទះនារីម្នាក់ ហើយចាប់នាងរំលោភបានសម្រេច មិនតែប៉ុណ្ណោះជនល្មោភកាមនេះ ថែមទាំងលួចស្រាតយកខោក្នុង របស់នារីរងគ្រោះទៀតផង។ ហេតុការណ៍នេះកើតឡើង នៅតំបន់ Kachi ប្រទេសជប៉ុន ជនសង្ស័យមាន អាយុ២៥ឆ្នាំឈ្មោះ Shoya Imada ត្រូវបានប៉ូលីសចោទប្រកាន់ជាច្រើន ករណី ពាក់ព័ន្ធនឹងអំពើចោរកម្ម និងករណីរំលោភសេពសន្ថវៈ។
មុនពេលគេចខ្លួនចេញពីផ្ទះ កើតហេតុ Imada បានស្រាតយកខោក្នុងរបស់នារីរងគ្រោះ ជាម្ចាស់ផ្ទះ ទៅក្រោយពីគេចាប់រំលោភនាងរួចហើយ នៅពេលប៉ូលីសចាប់ខ្លួនបាន ជននេះឆ្លើយសារភាពថា គេលួចចូលក្នុងផ្ទះ នារីរងគ្រោះអាយុ២០ឆ្នាំ រួចចាប់រំលោភនាង ព្រោះតែចង់បានខោក្នុងរក្សាទុកប៉ុណ្ណោះ។ ប៉ូលីសបានទៅឆែកឆេរផ្ទះ Imada ហើយរកឃើញខោក្នុង ស្ត្រីប្រមាណ ៦០០គូ ដែលបុរសចម្លែកនេះ បានលួចពីផ្ទះស្ត្រីជាច្រើននាក់ មករក្សាទុក ពេលនេះជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការ រង់ចាំការកាត់ទោស៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី