CamNews

តារា 

សំបុត្រអ្នកគាំទ្រផ្ញើរទៅកាន់ Taylor Swift ជាច្រើនត្រូវបានគេប្រទះឃើញនៅគំនរសំរាម

សំបុត្ររាប់រយសន្លឹកដែលជាសំបុត្រសរសេរដោយអ្នកគាំទ្រផ្ញើរទៅកាន់ Taylor Swift
បើតាមការស្មាន យើងត្រូវចំណាយពេលយ៉ាងតិចមួយម៉ោងពេញ ដើម្បីអានសំបុត្រ
ទាំងនោះចប់អស់។



សំបុត្ររាប់រយសន្លឹក ត្រូវបានគេប្រទះឃើញក្នុងគំនរសំរាមនៅរដ្ឋ Nashville ដោយ
លោកស្រី Kylee Francescan ។ គាត់ប្រាប់ថាលោកបានប្រទះឃើញសំបុត្រទាំង
នោះនៅក្នុងគំនរសំរាមក្នុងសាលាបឋមសិក្សា ជិតកន្លែងដែលគាត់រស់នៅក្នុងពេល
ដែលគាត់កំពុងទៅចាក់សំរាមចោលទៅក្នុងគំនរសំរាមនោះ។ លោកស្រីបន្តថា
ពេលដែលគាត់ឃើញភ្លាមគាត់គិតក្នុងចិត្តថា វាជាសំបុត្រដែលត្រូវបានគេលួចឬគេ
មានបំណងយកមកបោះចោលទៅ? គាត់បន្ថែមថាយើងត្រូវតែផ្តល់ដំណឹងទៅ
Taylor Swift ដើម្បីអោយនាងដឹងពីរឿងនេះ។



ភាគី Taylor Swift បានផ្តល់ដំណឹងថានាងទទួលបានសំបុត្រពីអ្នកគាំទ្ររាប់រយរាប់
ពាន់សន្លឹកជារៀងរាល់ថ្ងៃហើយសំបុត្រទាំងនោះនឹងត្រូវយកទៅកែច្នៃបន្ទាប់ពីអាន
រួច។​ អ្នកគាំទ្រនៅតែមានការងឿងឆ្ងល់ថាតើហេតុអ្វីបានជាសំបុត្រទាំងនោះទៅ
នៅជាមួយគំនរសំរាមនៅក្នុងសាលាបឋមសិក្សាទៅវិញប្រសិនបើសំបុត្រទាំងនោះ
អានរួចគួរតែនៅកន្លែងកែរច្នៃសំបុត្រ តើអ្នកណាជាអ្នកយកទៅបោះចោល? យើង
មានតែចាំខាងស៊ើបអង្កេតប៉ុណោះ ដែលនឹងផ្តល់ព័ត៌មានក្នុងពេលឆាប់ៗនេះ៕ 


ដោយ ៖ លីលី
ប្រភព ៖ eonline 


Tags: taylor swift fan letter scandal