(ក្រុងឡុងដ៍)៖ ក្រុមបិសាចក្រហម Manchester United បានបើកឱកាសឲ្យក្រុមញញួរធំ West Ham United ដណ្តើមយកលេខ៥របស់ខ្លួន ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះ West Bromwich Albion ១-០ យប់មិញនេះ ក្នុងសប្តាហ៍ទី ១៩នៃ Premier League ។
អ្វីដែលកាន់តែយ៉ាប់នោះ គឺកីឡាករខ្សែបម្រើឆ្នើម Juan Mata របស់ Man Utd ត្រូវបានអាជ្ញាកណ្តាល Mike Dean ផ្តល់កាតក្រហម ក្រោយទទួលបានកាតលឿងពីរដងនៅនាទីទី២៤ និង ២៧ តែបិសាចក្រហមបានរបូតគ្រាប់បាល់ចាញ់គឺនៅនាទីទី៦៧ពិន្ទុឯណោះទេ ពីការស៊ុតបានសម្រេចដោយកីឡាករ Jose Salomon Rondon ៕