CamNews

តំណាងរាស្ដ្រថៃវ៉ៃគ្នាដោយសារសេចក្ដីព្រាងច្បាប់ ផ្សះផ្សាជាតិ

ការប៉ះទង្គិចគ្នាមួយបានកើតឡើងនៅក្នុងកិច្ចប្រជុំសភាថៃកាលពីថ្ងៃទី ៣០ឧសភា ខណៈដែល
តំណាងរាស្ដ្រមកពីបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងខ្លាំងក្លា ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពី
ការផ្សះផ្សាជាតិ។

កិច្ចប្រជុំបានផ្អាកនៅពាក់កណ្ដាលទី នៅពេលដែលប្រធានរដ្ឋសភារបស់ថៃ លោក Somsak Kiatsuranont មិនអើពើដល់ការជំទាស់របស់ក្រុមតំណាងរាស្ដ្រមកពីបក្សប្រឆាំង និងបានអំពាវ
នាវអោយបោះឆ្នោតអនុម័តទៅលើសេចក្ដីព្រាងច្បាប់ផ្សះផ្សាជាតិមួយនេះ។

ប្រតិកម្មទៅនឹងហេតុការណ៍ខាងលើ តំណាងរាស្ដ្រ Thana Chirawinit​ បាន "លោត" ទៅដល់
កន្លែងអង្គុយរបស់លោក Somsak Kiatsuranont រួចប្រើពាក្យពិបាកស្ដាប់ជាច្រើន ព្រមទាំងបាន
ស្នើអោយលោកលាលែងពីតំណែង។

ក្រោយមក សមាជិកសភាមួយក្រុមទៀតក៏បានចូលរួមដៃជាមួយ Chirawinit ។ តំណាងរាស្ដ្រ
មួយចំនួនថែមទាំងបានបោះក្រដាសឯកសារចុះទៅលើឥដ្ឋផងដែរ។

ហេតុការណ៍នេះកាន់តែអាក្រក់ទៅៗ រហូតដល់នគរបាលចំនួន ៤០នាក់ត្រូវធ្វើសកម្មភាពដើម្បី
ការពារអ្នកនាំពាក្យរបស់រដ្ឋសភា។

ជាមួយគ្នានេះដែរ ក្រុមបាតុករអាវលឿងរាប់ពាន់នាក់ក៏បានប្រមូលផ្ដុំគ្នាដើម្បីប្រឆាំងនឹងសេច
ក្ដីព្រាងច្បាប់ផ្សះផ្សាជាតិ។ ពួកគេយល់ថា នោះគឺជាវិធីដើម្បីអនុញ្ញាតអោយអតីតនាយករដ្ឋមន្ដ្រី
ថៃលោក Thaksin Shinawatra បានចូលស្រុកដោយស្របច្បាប់តែប៉ុណ្ណោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: thai protest lawmaker fight