ការតុបតែង និង រៀបចំបន្ទប់គេង មានសណ្តាប់ធ្នាប់ល្អ មានសោភ័ណ្ឌភាព អាចធ្វើឱ្យអ្នកទទួល
 ទានដំណេក លក់ស្កប់ស្កល់ និង មានអារម្មណ៍ល្អស្រស់ស្រាយ ពេលក្រោបពីដំណេកមកវិញ។
ម្យ៉ាងវិញទៀតអាចបន្ថែមនូវពន្លឺភ្លើងអំពូលតិចៗ ដើម្បីបង្កើតបាននូវបន្ទប់គេងមួយប្រដកដោយ
ភាពរ៉ូមែនទិច ជួយឱ្យអាចរបស់អ្នកកាន់តែ រីករាយជាមួយនឹងបន្ទប់គេងដ៏សម្បូរបែប   ដែលធ្វើ
ឱ្យអ្នកមិនអាចទៅណាចោលផ្ទះបាន។
តើអ្នកគួររៀបចំបន្ទប់គេង បែបណា ដើម្បីបាននូវអត្ថប្រយោជន៍ទាំងនេះ?
 ១/ ត្រូវរៀបចំបន្ទប់គេង   ឱ្យមានបរិយាកាសល្អ  ដោយមានដាំនូវកូនរុក្ខជាតិពណ៌បៃតង  លំអ
 នៅក្នុងបន្ទប់គេង។

 ២/ បន្ទប់គេង ត្រូវមានបង្អួច ១ ឬ ២ ដើម្បីឱ្យមានបរិយាកាស ខ្យល់ចេញចូលបានល្អ និង មាន
 ពន្លឺព្រះអាទិត្យ ចូលគ្រប់គ្រាន់។
៣/ ត្រូវរៀបចំបន្ទប់គេង ឱ្យបានស្អាត មុនពេលចេញទៅខាងក្រៅ និងបោស ឬ ជូតសំអាត ឱ្យ
 ២ ឬ ៣ ដង ក្នុងមួយសប្តាហ៍៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ howdoesshe