CamNews

ព័ត៌មានអន្តរជាតិ 

ព័ត៌មានលម្អិតនៃការទទួលមរណភាពរបស់ អ្នកវិទ្យាសាស្រ្តល្បីឈ្មោះជនជាតិអង់គ្លេស លោក Stephen Hawking

អ្នកវិទូដ៏ល្បីឈ្មោះលើពិភពលោក លោក Stephen Hawking បានស្លាប់នៅអាយុ ៧៦ ឆ្នាំ ហើយនេះគឺជាការបាត់បង់អ្នកមានទេពកោសល្យម្នាក់ ។ 

ក្រុមគ្រួសាររបស់គាត់បាននិយាយថា គាត់បានទទួលមរណភាពដោយស្ងប់ស្ងាត់ នៅក្នុងផ្ទះរបស់គាត់ នៅឯ​ Cambridge នៅពេលព្រឹកថ្ងៃពុធនេះតែម្តង ។

-ចុចអានបន្ត ៖ អ្នកវិទ្យាសាស្រ្តល្បីឈ្មោះ លោក Stephen Hawking បានទទួលមរណភាពហើយ

លោក Stephen Hawking គឺជាអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យម្នាក់ និងបន្សល់ទុកនូវកេរ្តិ៍ដំណែល ជាច្រើនទៀតផង មុនពេលដែលគាត់បានចាកចេញពីពិភពលោកនេះ ដោយគ្មានថ្ងៃវិលត្រលប់មកវិញ ។ 

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត គាត់គឺជាមនុស្សម្នាក់ដែលពិសេស មានភាពក្លាហាន សប្បូរទៅដោយការច្នៃប្រឌិតខ្ពស់ ហើយគាត់បានបំផុសនូវគំនិតល្អៗជាច្រើន ទៅកាន់មនុស្សជុំវិញពិភពលោក ។ 

អ្នកវិទ្យាសាស្រ្តវ័យ ៧៦ ឆ្នាំរូបនេះធ្លាប់បាននិយាយថា "វាគួរតែមិនមែនជាសកលលោកដ៏ទូលំទូលាយនោះទេ ប្រសិនបើវាមិនមែនជាផ្ទះ ដែលមានមនុស្សជាទីស្រលាញ់រស់នៅ" ។ សូមទៅកាន់ទីស្ងប់សុខ លោក Stephen Hawking ​ហើយពួកយើងនឹងនៅតែនឹកនាដល់គាត់ជារៀងរហូត 




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី 


Tags: International news Stephen Hawking