(ឡុងដ៍)៖ បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ មិនបានប៉ុន្មានម៉ោងផងនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ដែលតាំងពីដើមឡើយ បានទទូចឲ្យប្រជាជនអង់គ្លេស គិតពីផលវិបាកពេលខ្លួនចាកចេញពីអឺរ៉ុបនោះ បានសម្រេចចិត្តលាលែងចេញពីតំណែងរបស់ខ្លួនភ្លាមៗ នៅក្នុងសេចក្តីថ្លែងការណ៍លើកដំបូងក្រោយការបោះឆ្នោត ធ្វើប្រជាមតិ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។
លោក David Cameron បានប្រកាសថា លោកនឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស នៅខាងតុលាខាងមុខនេះ៕
ប្រភព ៖ ស៊ីអិនអិន
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី