CamNews

តារា 

តើ Mint អាចនឹងឈប់និយាយរក Matt ក្រោយបែកធ្លាយព័ត៌មានជាមួយនិងពោះម៉ាយ ដែលជាបងប្រុសសង្សាររបស់នាង?

ថៃ ៖ Mint Chalida បាននិយាយរឿងរ៉ាវទាក់ទងជាមួយនិងមិត្តភក្តិរបស់នាង បន្ទាប់ពីព័ត៌មានបែកធ្លាយថា កំពុងតែទាក់ទងជាមួយនិងបងប្រុសសង្សាររបស់នាងគឺលោក Pupaa Taechanarong ។ 

នៅក្នុងកិច្ចសម្ភាស៍ជាមួយអ្នកកាសែតក្រោយត្រលប់មកពីកោះ Bora Bora វិញ ។ "Mint ថា ខ្ញុំដឹងថាពួកគេទាក់ទងគ្នា នៅពេលដែលអ្នកទាំងពីរបានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត។ ជាការពិតណាស់ ខ្ញុំមិនមែនជាអ្នកណែនាំឲ្យ Matt និងបង Songkarn ស្គាល់គ្នានោះទេ ព្រោះខ្ញុំដឹងថាអ្វីដែលខ្ញុំគួរ និងអ្វីដែលខ្ញុំមិនគួរ។ ម្យ៉ាងវិញទៀតខ្ញុំប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១៣ ឆ្នាំហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំយល់អំពីការសម្រេចចិត្តរបស់ពួកគេ" ។ 

សម្រាប់ទំនាក់ទំនងរបស់ Mint Chalida នាងថា នៅតែនិយាយជាមួយនិង Matt Peeranee ធម្មតា ព្រោះនាងបានឆាតមកសុំអភ័យទោសរួចទៅហើយ ដូច្នេះលោកនឹងមកខឹងនឹងនាងទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Matt Peeranee Mint Chalida