ព័ត៌មានកំសាន្ត ៖ តារាស្រី HyunA ដែលត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីដែលសុិចសុីនៅក្នុងវិស័យ ហើយនាងជាសមាជិកមួយរូបនៅក្នុងក្រុម 4Minute ។
កាលពីពេលថ្មីៗនេះ តារាស្រី HyunA ត្រូវបានគេអញ្ជើញជាអ្នកដើរម៉ូតនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Haute Couture Fashion Week Fall / Winter 2016 ហើយមិនត្រឹមតែប៉ុណ្ណោះទេ នាងត្រូវបានគេតម្រូវជាអ្នកដើរម៉ូតជាលក្ខណៈពិសេស (VIP) ឲ្យផ្លាកយីហោ (brand) ដែលមានឈ្មោះថា Couturissimo ។ តារាស្រី HyunA បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានឃើញនាងស្លៀកពាក់ឈុតសុភាពរាបសារបែបនេះ ដោយសារតែនាងធា្លប់តែជា អ្នកចម្រៀងមួយរូបដែលធ្លាប់ស្លៀកពាក់សុិចសុី ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺ HyunA នៅតែស្រស់ស្អាតដដែល ទោះជាស្ថិតនៅក្នុងការគ្រងឈុតសុភាពរាបសារក៍ដោយ ។
តារាស្រី HyunA បានបង្ហោះរូបថតចំនួន ៩ សន្លឹក ដែលមានស្ទាយប្លែកៗពីគ្នា នៅក្នុងឈុតសុភាពរាបសារជាលើកដំបូងរបស់នាង តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?
តោះកុំឲ្យខាតពេលយូរពេលនេះ Camnews នឹងនាំអ្នកទៅទស្សនារូបថតទាំង ៩ សន្លឹករបស់ HyunA ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14