CamNews

ព័ត៌មានអន្តរជាតិ 

សេដ្ឋីល្បីឈ្មោះ Bill Gates និង CEO Facebook គាំទ្រ គម្រោង "ប្រើប្រាស់អ៊ិនធើណេត ជាសកល ឆ្នាំ ២០២០"

ព័ត៌មានអន្តរជាតិ ៖ CEO បណ្តាញទំនាក់ទំនងសង្គមយក្ស  ហ្វេសប៊ុក លោក Mark Zuckerberg ក៏ដូចជា ស្ថាបិកក្រុមហ៊ុន Microsoft ដែលជាបេក្ខភាព មហាសេដ្ឋីល្បី លំដាប់ពិភពលោក លោក Bill Gates រួមទាំង តារាចម្រៀងប៉ប Bono និងក្រុមក្រុមមនុស្សមួយ ចំនួន  ផ្សេងទៀត បាន​គាំទ្រ​គោល​ដៅ​ផ្តល់​លទ្ធភា ព​ប្រើប្រាស់​អ៊ីនធឺណិត​  ដល់  ​មនុស្ស​គ្រប់  ​គ្នា​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២០២០។


យុទ្ធនាការ ក្រោមពាក្យស្លោក “Connect the World” របស់  លោក  Zuckerberg សហការរួមគ្នាជា មួយនឹងដៃគូរបស់ខ្លួន អង្គការប្រឆាំងគ្រោះទុរភិក្ស Bono នោះ បានចេញសេចក្តីថ្លែងការណ៍រួម របស់ខ្លួន Connectivity Declaration ទៅកាន់អង្គប្រជុំ នៃ  មហា  សន្និបាទអង្គការ សហប្រជាជាតិ នៅថ្ងៃច័ន្ទ​ដើមសប្តាហ៍នេះ​។

បរិបទសំខាន់ លើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួម មានដូចជា ៖ " នៅពេលដែលមនុស្សរាល់ គ្នាមានលទ្ធភាពប្រើប្រាស់អ៊ីនធើណេត និងយល់ដឹងពីអ៊ិនធើណេត កាន់តែច្បាស់នោះពួកគេពិត ជាមានឱកាសក្នុងការអភិវឌ្ឍន៍ជីវិតអោយកាន់តែប្រសើរឡើង ។ អ៊ិនធើណេត គឺសម្រាប់អ្នករាល់ គ្នា ហើយគ្រប់មនុស្សនៅលើសកលលោកយើងនេះ គឺត្រូវតែមានលទ្ធភាព ក្នុង   ការប្រើប្រាស់អ៊ិនធើ ណេតអោយបានគ្រប់ៗគ្នា" ។


គូសបញ្ជាក់ តាមរយៈបណ្តាញសង្គមយក្ស ហ្វេសប៊ុក លោក Zuckerberg អោយដឹងថា លទ្ធភាព នៃការប្រើប្រាស់អ៊ិនធើណេតគឺជាចលករដ៏មានប្រសិទ្ធភាព   ក្នុងការ ប្រយុទ្ធប្រឆាំង ភាពទាល់ក្រ ក្នុងនោះ បើតាមការកត់សម្គាល់ ក្នុងចំណោម មនុស្ស ១០ នាក់ ដែលបានផ្សាភ្ជាប់ជាមួយនឹងអ៊ិន ធើណេតមានម្នាក់បានរួចផុតពីជីវិតទ័លក្រ ក៏ដូចជា ទុរភិក្ស  ។   លោកបន្តអោយដឹងថា ៖ ក្នុង ករណី ពួកយើងផ្សាភ្ជាប់ ក្រុមមនុស្សច្រើនជាង ៤០០ ពាន់លាននាក់ផ្សេងទៀត ដែលពុំទាន់អាច​ប្រើប្រាស់អ៊ីនធើណេត ទៅកាន់ពិភពអ៊ិនធើណេតបានមែននោះ ពួកយើងមានឪកាសជាទំព័រប្រវ ត្តសាស្រ្តមួយក្នុងការនាំយកពិភពលោកទាំងមូលទៅកាន់ទសវត្សថ្មីមួយផ្សេងទៀត ដែលនឹងមក ដល់នាពេលខាងមុខនេះ ។

សេចក្តីប្រកាស ក៏ដូចជា សេចក្តីថ្លែងការណ៍ ខាងលើ ទទួលបានការគាំទ្រ  ដោយ  ទទួលបានការចុះ ហត្ថលេខាសាទរ ពី ស្ថាបនិក Wikipedia លោក Jimmy Wales    មូល និធិ   the Bill and Melinda Gates Foundation ក៏ដូចជា មហាសេដ្ឋីលំដាប់ពិភពលោក លោក Mo Ibrahim ជាដើម ។

គួររំឮកថា ស្ថាបនិក   បណ្តាញ  សង្គមយក្ស ហ្វេសប៊ុក លោក Zuckerberg  បាន  បង្ហាញវត្តមាន របស់ ខ្លួន នៅឯអង្គការសហប្រជាតិ អំឡុងចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅនេះ ក្នុង យុទ្ធនាការតស៊ូ មតិ នាំយកលទ្ធភាព នៃការប្រើប្រាស់អ៊ិនធើណេត ទៅកាន់ ពិភពលោក ក៏ដូចជា   ពន្យល់ពី ការ ផ្សាភ្ជាប់រវាងពិភពអ៊ិនធើណេត និងប្រជាជន លើសកលលោក ជាបរិបទដ៏មានសារៈសំខាន់ជាទី បំផុត សម្រាប់ ប្រវត្តិសាស្រ្តមនុស្សជាតិ ជំនាន់ក្រោយៗ ។ លោក  Zuckerberg អោយដឹងថា បច្ចុ ប្បន្នភាព មនុស្សនៅលើពិភពលោកយើងនេះ ច្រើនជាង ពាក់  កណ្តាល ពុំទាន់មានលទ្ធភាពក្នុង ការប្រើប្រាស់អ៊ិនធើណេតនៅឡើយ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អ័រតេ


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg