CamNews

ព័ត៌មានអន្តរជាតិ 

ដំរី ទេសចរណ៍ នៅខេត្តសៀមរាប ដួលដាច់ខ្យល់ស្លាប់ ទាំងភ្នែកនៅបើក គួរឲ្យសង្វេគនោះ ល្បីដល់បរទេស


ព័ត៌មានជាតិ & អន្តរជាតិ ៖ ​ប្រភពឲ្យដឹងថា ដំរីមួយក្បាលខាងក្រោមនេះ ដើរត្រុកៗដឹកភ្ញៀវទេសចរ ដល់ទៅ ៤០នាទី ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាត តំបន់អង្គរ នាទឹកដីនៃខេត្តសៀមរាប ប្រទេសកម្ពុជា មុននឹងវាដួល និងដាច់ខ្យល់ស្លាប់ ។ 



ជាដំរីញី និងមានឈ្មោះថា សំបូរ វាត្រូវបានគេបង្វឹកជាពិសេស ក្នុងការដឹកភ្ញៀវទេសចរ ជិះកំសាន្ត ហើយវាបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ នៅជិតភ្នំបាក់ខែង ដែល នាំមកនូវពាក្យរិះគន់ជាខ្លាំង នៅតាមបណ្តាញសង្គម ហ្វេសប៊ុក កម្ពុជា  សំបូរ  ត្រូវបានគេមានជំនឿ ឲ្យដឹងថា មានវ័យចន្លោះពី ៤០ ទៅ ៤៥ ឆ្នាំ ជាដំរីមួយក្បាលដែលបម្រើការឲ្យក្រុមហ៊ុន Angkor Elephant Company ចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះ ។ 

បើយោងតាមសម្តីអ្នកគ្រប់គ្រងក្រុមហ៊ុន លោក គីរី ឲ្យដឹងថា ដំរីញីដែលមានឈ្មោះថា សំបូរ នោះ គឺទទួលបន្ទុកដឹកភ្ញៀវទេសចរជិះកំសាន្ត ២ ជុំ ពី ប្រាសាទបាយ័ន ទៅកាន់ ភ្នំបាក់ខែង រហូតដល់ ខ្លួនវាផ្ទាល់ ដួលនិងដាច់ខ្យល់ស្លាប់ បន្ទាប់ពីដឹកភ្ញៀវទេសចរមួយគូ ទៅកាន់ប្រាសាទបាយ័ន ។ ក្រុមហ៊ុនគូសបញ្ជាក់ឲ្យដឹងថា ជាការសោកស្តាយបំផុត សម្រាប់ការបាត់បង់ដ៏ធំធេងលើកនេះ ។ 

អ្នកនាំពាក្យឲ្យក្រុមហ៊ុន Angkor Elephant Company ឲ្យដឹងថា បន្ទាប់ពី បសុពេទ្យត្រួតពិនិត្យសាក សពដំរីរួចមកហើយនោះ ពួកយើងសន្មត់បានថា សំបូរ បានស្លាប់បាត់បង់ជីវិត ដោយសារតែរោគ គាំងបេះដូង ក៏ដោយសារតែ អាកាសធាតុក្តៅហែង និង កង្វះខាតខាតខ្យល់អាកាស។ 



ការបង្ហោះផ្សាយនៅលើទំព័រ ហ្វេសប៊ុក ដែលគូសបញ្ជាក់ឲ្យដឹងថា ដំរីសំបូរដេកស្លាប់ នៅលើដី នោះ បានចែករំលែកដល់ទៅ ៨០០០ ដង ខណៈក្រុមមហាជន បង្ហាញអារម្មណ៍សោកសង្រែងជា ខ្លាំង និងងឿយឆ្ងល់ថាតើ ដំរីស្លាប់បានដោយរបៀបណា ។ បើយោងតាមកាសែតក្នុងស្រុក ភ្នំពេញ ប៉ុស្តិ៍  ញ្ញាត្តិពី change.org petition ត្រូវបានចាប់បដិសន្ធិឡើង ដោយមានការអំពាវនាវឲ្យមានការគាំទ្រ ដល់ការបញ្ឈប់ ការជិះដំរីនៅតំបន់ប្រាសាទ អង្គរវត្ត ។ គម្រោង Jack Highwood of the Elephant Valley Project ឲ្យដឹងថា នៅសល់ដំរី ១៣ ក្បាលទៀត ពីក្រុមហ៊ុន Angkor Elephant Company ដែលតំណាងឲ្យការប្រមូលផ្តុំដំរីដែលចាប់បានច្រើនបំផុតនៅក្នុងប្រទេស​កម្ពុជា ៕

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ ទំព័រ Camnews បានចេញផ្សាយព័ត៌មានទាន់ហេតុការ ស្តីពីគ្រោះអកុសល ដំរីសំបូរស្លាប់ ដោយមានចំណងជើងថា ក្តៅៗ ៖ ដំរី ទេសចរណ៍ នៅខេត្តសៀមរាប ដួលដាច់ខ្យល់ស្លាប់ ទាំងភ្នែកនៅបើក គួរឲ្យសង្វេគ នាំមកនូវការចែករំលែក និងក្តីអានិត អាសូរគ្រប់ៗគ្នា ។ 

គួររំឮកថា ព័ត៌មានដ៏សោកសង្រេងនៃការស្លាប់បាត់បង់ជីវិត ដំរី ឈ្មោះ សំបូរ មួយក្បាលនេះ នាំមកនូវ ការដាក់ញ្ញាត្តិ តវ៉ា បញ្ឈប់ការធ្វើចរាចរណ៍ដោយយកដំរី ធ្វើជាយានជំនិះនៅតំបន់ប្រាសាទអង្គរវត្ត change.org petition ៕

 



ប្រែសម្រួល ៖ កុសល


ប្រភព ៖ អាស៊ីវ័ន 


Tags: Angkor Wat Local news Elephant Siem Reap