CamNews

តារា 

ព័ត៌មានរសើប! រៀបការបន្ទាន់ពេក កំពូលតារាចម្រៀង Rain និងមិត្តស្រី ត្រូវបាន....

(កូរ៉េ)៖ Rain និង Kin Tae Hee បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលណាស់បន្ទា ប់ពីពិធីរៀបការរបស់ពួកគេប្រារព្ធឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នេះភ្លាមៗខុសពីគំរោងរៀបការដែលបានប្រកាសកន្លងមកថា នឹងត្រៀមធ្វើនៅកំឡុងខែកុម្ភៈ ឯណោះ។

គូស្វាមីភរិយាថ្មីថ្មោងនេះបានរៀបអាពាហ៍ ពិពាហ៍នៅឯវិហារ Gaoe Catholic នៅល្ងាចថ្ងៃទី១៩ ខែមករានេះ ដោយមានមិត្តភក្តិជាអ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះករដូចជា ក្រុម JYP, PSY និង Honey Lee ។

ក្រោយពីសច្ចាក្នុងនាមជាប្តីប្រពន្ធហើយនោះតារាប្រុសស្រីដ៏ល្បីរបស់កូរ៉េទាំងពីរដួងនេះក៏បានថតរូប និងសរសេរលិខិតផ្ទាល់ដៃផ្ញើទៅកាន់អ្នកគាំទ្រដើម្បីថ្លែងអំណរគុណផងដែរ។

នៅក្នុងពិធីរៀបការដ៏សែនបន្ទាន់ របស់ Rain និង Kin Tae Hee ត្រូវបានសន្តិសុខយាមកាមយ៉ាងម៉ត់ចត់ មិនឲ្យមនុស្សដែលគ្មានការអញ្ជើញ ចូលរួមពិធីឡើយចៀសវាង កើតមានបញ្ហាជាយថាហេតុ៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Rain Kim Tae Hee